បរទេស៖ កាលពីពេលថ្មីៗនេះ កូនប្រុសច្បងរបស់Angelina Jolie បានវិលត្រឡប់ទៅកាន់ សហរដ្ឋអាមេរិកវិញ បន្ទាប់ពី សាកលវិទ្យាល័យ នៅក្នុងប្រទេសកូរ៉េ ត្រូវបានបិទរួមមក ក៏មានព័ត៌មានចចាមអារ៉ាមផ្សេងៗ ទាក់ទងនឹងបញ្ហាមួយនេះជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងដោយ កាលពីពេលថ្មីៗនេះ បានលេចលឺ ព័ត៌មានមួយថា តារាសម្តែងAngelina Jolie ត្រៀមផ្លាស់ប្តូរ សាលាថ្មីឲ្យMaddox ក្រោយពេលដែល ប្រទេសកូរ៉េផ្ទុះចំនួន អ្នកឆ្លងវីរុសCOVID-19 កាន់តែច្រើនឡើង។ ក៏ប៉ុន្តែដើម្បីឆ្លើយតបនឹង ពាក្យចចាមអារ៉ាមនេះAngelina Jolie ក៏បានចេញមុខ មកបញ្ជាក់ផងដែរថា៖
លើសពីនេះ អ្នកម្តាយរបស់កូន៦ នាក់រូបនេះ ក៏បានចែករំលែកផងដែរថា អរគុណដល់ Maddox ដែលជ្រើសរើសសិក្សា នៅប្រទេសកូរ៉េ នាងសប្បាយចិត្តណាស់ ដែលមានឱកាសបានរៀន អំពីវប្បធម៌និង ទំនៀមទំលាប់នៃ ទឹកដីដើមកំណើតគីមឈីមួយនេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកូនប្រុសច្បងAngelina Jolie បានត្រឡប់ទៅផ្ទះ នៅសហរដ្ឋអាមេរិក ជាមួយម្តាយ និងប្អូនៗវិញហើយ៕