មាន Firmino មែនពិត តែ Klopp ឆ្លៀតចាប់ចិត្តចង់បានខ្សែប្រយុទ្ធកំពុងឡើងកូដនៅ Bundesliga ម្នាក់នេះទៀត

//s5.kh1.co/5e/5eb983142d525421e1f419e60fc53585abcb5026.jpg
កីទ្បា

 ០៣-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Klopp ចាប់ចិត្តទៅលើខ្សែប្រយុទ្ធក្រុម Werder Bremen កីឡាករ Milot Rashica

អាល្លឺម៉ង់៖ យោងតាមរបាយការណ៍ ក្នុងប្រទេសអាល្លឺម៉ង់បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានមានចំំណាប់អារម្មណ៍ ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Milot Rashica របស់ក្លិប Werder Bremen នៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Milot Rashica 
  ខ្សែប្រយុទ្ធ Milot Rashica 

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្លិបជើងឯក Champions League រដូកាលមុន ត្រូវបានគេរាយការណ៍មកថា មានជាប់ពាក់ព័ន្ធទៅនឹងការផ្ទេរយកកីឡាករ៣ទៅ៤រូបនៅក្របខណ្ឌ​ Bundesliga ក្នុងនោះរួមមានខ្សែប្រយុទ្ធ Timo Werner, Jadon Sancho, និង Kai Havertz។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត Bild ខ្សែប្រយុទ្ធ Rashica ជាកីឡាករនៅក្របខណ្ឌ​ Bundesliga មួយរូបទៀតហើយ ដែលគ្រូបង្គោលក្រុម Liverpool កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ មុនពេលទីផ្សារដោះដូររដូវក្ដៅបើកទ្វារ។

  ខ្សែប្រយុទ្ធ Milot Rashica 
  ខ្សែប្រយុទ្ធ Milot Rashica 

ប្រភពខាងលើបានបន្ថែមទៀតថា ក្លិបហង្សក្រហម ត្រូវចំណាយខ្ទង់ ៣៣លានផោន (ឬប្រមាណ៤០លានដុល្លារ) ប្រសិនបើចង់នាំយកខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ទៅកាន់កីឡដ្ឋាន Anfield ។

គួរបញ្ជាក់ផងដែរថា បើទោះជារដូវកាលនេះ Rashica មិនអាចជួយក្រុម Bremen ឈរនៅចំណាត់ថ្នាក់ល្អប្រសើរមួយក្នុងក្របខណ្ឌ Bundesliga ក៏ដោយ ប៉ុន្តែទម្រង់លេងរបស់ជម្រើសជាតិកូសូវ៉ូរូបនេះ ត្រូបានគេសង្កេតឃើញថាល្អ ពោលក្នុងចំណោមការបង្ហាញខ្លួន២៤ប្រកួត គេរកបានបាន១០គ្រាប់ ថែមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រចទីបាន៥ដងទៀតផង៕

ក្លិប Werder Bremen ឈរលេខ១៧ ក្នុងក្របខណ្ឌ Bundesliga 
ក្លិប Werder Bremen ឈរលេខ១៧ ក្នុងក្របខណ្ឌ Bundesliga 

ប្រភពghanasoccernet

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T