អ៊ីតាលីចាប់ផ្តើមដាក់ដំណើរការ​រ៉ូបូតពិសេស​ ដើម្បីកាត់បន្ថយការចម្លងវីរុសកូវីត១៩ទៅបុគ្គលិកពេទ្យ

//s5.kh1.co/4a/4adf81b490ea1ffc4e77725680d8918bda0f430a.png
បច្ចេកវិទ្យា

 ០៣-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

​វីរុសកូវីត១៩ បានឆ្លងរាលដាលដល់មនុស្សជាង ១ លាននាក់នៅក្នុងប្រទេសចំនួន ១៨១ ហើយវាបាន​ឆក់យកជីវិតមនុស្សជាច្រើន ជាពិសេស​បណ្តាប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុប

រ៉ូម៖ ​វីរុសកូវីត១៩ បានឆ្លងរាលដាលដល់មនុស្សជាង ១ លាននាក់នៅក្នុងប្រទេសចំនួន ១៨១ ហើយវាបាន​ឆក់យកជីវិតមនុស្សជាច្រើន ជាពិសេស​បណ្តាប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុប។ ​​ជាមួយគ្នានេះដែរ ​អ៊ីតាលី ដែលជាប្រទេស​រងគ្រោះខ្លាំងជាងគេ បានចាប់ផ្តើមចាត់វិធានការថ្មី​ ​ដោយការដំណើរការរ៉ូបូតពិសេស ​ដើម្បីកាត់បន្ថយការធ្វើទំនាក់ទំនងផ្ទាល់រវាងអ្នកជំងឺ និង វេជ្ជបណ្ឌិត ឬបុគ្គលិកបម្រើការនៅមន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រ៉ូបូត ថមមី
រ៉ូបូត ថមមី

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា មន្ទីរពេទ្យ Sircolo ក្នុងតំបន់​ Lombardy រដ្ឋ Varez ​បានចាប់ផ្តើមប្រើប្រាស់​រ៉ូបូតពិសេស​មានឈ្មោះថា​ ថមមី ដែល​វាទំហំប៉ុនកូនក្មេង​ និងមានអេក្រង់សំរាប់ផ្តល់ព័ត៌មាន ​ហើយជាពិសេសវាអាច​ឱ្យអ្នកជំងឺកត់ត្រាសារ ​រួចបញ្ជូន​ទៅឱ្យគ្រូពេទ្យបាន។

រ៉ូបូត ថមមី
រ៉ូបូត ថមមី

វេជ្ជបណ្ឌិត Francesco Dentali ​បាននិយាយថា៖

មានរ៉ូបូត ថមមី គឺដូចជាមានគិលានុប្បដ្ឋាយិកាម្នាក់អ៊ីចឹង ហើយយើងមិនចាំបាច់បារម្ភរឿងឆ្លងមេរោគពីអ្នកជំងឺ​នោះទេ។​ រ៉ូបូតនេះ អាចអនុញ្ញាតឱ្យវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាធ្វើទំនាក់ទំនងជាមួយអ្នកជំងឺ ដោយមិនចាំបាច់ទៅជួបផ្ទាល់ ​ដូច្នេះវានឹងអាចកាត់បន្ថយហានិភ័យនៃការឆ្លងបាន។ ម្យ៉ាងវិញទៀត វាក៏អាចផ្តល់ពេលវេលាគ្រប់គ្រាន់សំរាប់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាទៅព្យាបាលអ្នកជំងឺផ្សេងទៀត ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបានដែរ។

Francesco Dentali
រ៉ូបូត ថមមី
រ៉ូបូត ថមមី

សូមជម្រាបផងដែរថា បើគិតមកដល់ពេលនេះ មានបុគ្គលិកសុខាភិបាលអ៊ីតាលីជាង ៤,០០០ នាក់ហើយ ដែលបានឆ្លងវីរុសនេះពីអ្នកជំងឺ ហើយក្នុងនោះមានវេជ្ជបណ្ឌិតយ៉ាងហោចណាស់ ៦៦ នាក់បានស្លាប់បាត់បង់ជីវិត​​៕

រ៉ូបូត ថមមី
រ៉ូបូត ថមមី

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T