មិនស្រួលក្នុងចិត្ត God Itthiphat ទៅធ្វើតេស្ត ពិនិត្យរកកូវីដ១៩នឹងគេដែរ រីឯលទ្ធផលគឺបែបនេះ

//s5.kh1.co/01/01493b1d2a383352c33dc8055e5936013d6028d5.jpg
នារី

 ០៣-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការធ្វើតេស្តរបស់ God Itthiphat គឺរកឃើញថា លោកមិនបានឆ្លងវីរុសកូវីដ១៩ឡើយ។

ថៃ៖ តារាសម្ដែងប្រុសរូបសង្ហាវ័យ២៤ឆ្នាំ God Itthiphat ដែលទើបនឹងលេចមុខថ្មីៗក្នុងខ្សែភាពយន្តភាគថៃរឿង Sorn Ngao Ruk បានបង្ហោះសារមួយនៅលើគណនី Instagram ផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ថា ខ្លួនបានទៅធ្វើតេស្តពិនិត្យរកវីរុសកូវីដ១៩ រួចហើយ ដើម្បីឲ្យមានភាពធូរស្បើយក្នុងចិត្ត និងឲ្យដឹងប្រាកដថាខ្លួនមានផ្ទុកវីរុសនេះដែរឬទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសម្រេចចិត្តទៅធ្វើតេស្តពិនិត្យបែបនេះ គឹបានធ្វើឡើងបន្ទាប់វីរុសកូវីដ១៩ បានរាតត្បាតយ៉ាងខ្លាំងទៅលើបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក រួមទាំងប្រទេសថៃផង ជាពិសេសតារាថៃជាច្រើនរូបក៏បានឆ្លងវីរុសនេះជាបន្តបន្ទាប់ រួមមានលោក Matthew Deane ភរិយារបស់លោក Matthew គឺ Lydia Sarunrath ម្ចាស់បទចម្រៀងក្នុងរឿងបុព្វេសន្និវាស និង Nichaphat Chatchaipollarat ម្ចាស់បទ Ambulance ជាដើម។ 

សម្រាប់លទ្ធផលនៃការធ្វើតេស្តរបស់ God Itthiphat គឺរកឃើញថា លោកមិនបានឆ្លងវីរុសនេះឡើយ។ នេះគឺជាដំណឹងដ៏ល្អមួយ ហើយ God Itthiphat ក៏បានផ្ញើកម្លាំងចិត្តទៅដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋថៃទាំងអស់ឲ្យឆ្លងផុតពេលវេលាដ៏លំបាកនេះទាំងអស់គ្នា៕

សារបង្ហោះរបស់ God Itthiphat
សារបង្ហោះរបស់ God Itthiphat
លទ្ធផលតេស្ត
លទ្ធផលតេស្ត
God Itthipat
God Itthipat
God Itthipat
God Itthipat
God Itthipat
God Itthipat
God Itthipat
God Itthipat
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T