កាន់តែធ្ងន់ធ្ងរហើយ! ថៃ​រកឃើញអ្នកឆ្លងវីរុស​កូរ៉ូណា​ថ្មីចំនួន ១​០៣ នាក់​ និងអ្នកស្លាប់​ ៤ នាក់បន្ថែម​ទៀត

//s5.kh1.co/9e/9e9c02162718b9d0bf9ca768d14eb5665b149ecf.jpg
សង្គម

 ០៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងកូវីត-១៩នៅប្រទេសថៃ បានកើនឡើងដល់​ ១,៩៧៨ នាក់

បាងកក៖ មន្ត្រីសុខាភិបាលថៃបាននិយាយនៅថ្ងៃ​សុក្រនេះថា ប្រទេសថៃទើបតែបានរកឃើញ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១​០៣ នាក់​បន្ថែមទៀត ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់ ១,៩៧៨ នាក់ ខណៈអ្នកស្លាប់បាន​កើនឡើងដល់ ១៩ នាក់។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃសុក្រ ទី ​៣ ខែ មេសា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ូលិសថៃកំពុងឈរយាមល្បាត
ប៉ូលិសថៃកំពុងឈរយាមល្បាត

លោក Taweesin Wisanuyothin ដែលជាអ្នកនាំពាក្យបាននិយាយថា៖

​អ្នកស្លាប់ទាំង ៤ នាក់​នោះគឺសុទ្ធតែជាជនជាតិថៃទាំងអស់​រួមមាន​  បុរសអាយុ ៥៩ ឆ្នាំម្នាក់ដែលធ្វើការលើរថភ្លើង និងបុរសបីនាក់ផ្សេងទៀត ដែលមានអាយុចន្លោះពី ៧២ ទៅ ៨៤ ឆ្នាំ បានឆ្លងជំងឺនេះនៅកន្លែង​ប្រកួតប្រដាល់ក្នុងពហុកីឡដ្ឋាន Lumpini Boxing Stadium នៃទីក្រុងបាងកក។

Taweesin Wisanuyothin
ប៉ូលិសថៃកំពុងឈរយាមល្បាត
ប៉ូលិសថៃកំពុងឈរយាមល្បាត

គួរជម្រាបផងដែរថា កាលពីថ្ងៃសុក្រកន្លងទៅរដ្ឋាភិបាលប្រទេសថៃ​បានបញ្ជាឱ្យបិទទីកន្លែងសាធារណៈនិង​អាជីវកម្មនានា រហូតដល់ដំណាច់ខែមេសា ដើម្បីទប់ស្កាត់ការឆ្លង​រាលដាលនៃវីរុសកូវីត-១៩។ ហើយ​បើគិតមកដល់ពេលនេះ ប្រទេសថៃបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន ៥៨១ នាក់ ខណៈអ្នកជំងឺចំនួន ១,៣៧៨ នាក់ផ្សេងទៀត គឺកំពុងសម្រាកព្យាបាលនៅ​ឯមន្ទីរឯពេទ្យនៅឡើយ៕

ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២០
ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២០
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T