មិនឲ្យច្រឡំគេឯង! វិធានការដាក់នៅដាច់ដោយឡែក របស់ប្រទេសប៉េរូ ពិតជាប្លែកមែន

//s5.kh1.co/e7/e7d9427d30fe68c9380aa4db38d09c1235e35e39.jpg
សង្គម

 ០៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វិធានការផ្អែកលើយេនឌ័រនឹងចូលជាធរមាន រហូតដល់ថ្ងៃអាទិត្យ ទី១២ ខែមេសា។

ប៉េរូ៖ ប្រទេសប៉េរូនឹងអនុញ្ញាតឲ្យបុរសនិងស្ត្រីចេញទៅក្រៅ នៅថ្ងៃផ្សេងពីគ្នា ដែលវាក៏ជាផ្នែកមួយ​នៃវិធានការដាក់នៅដាច់ដោយឡែក ទាក់ទងនឹងយេនឌ័រ ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកប្រធានាធិបតី Martin Vizcarra បានប្រកាសប្រាប់ប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះថា វិធានការថ្មីនឹងចាប់ផ្ដើមនៅក្នុងប្រទេសប៉េរូ នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ ប្រទេសប៉េរូបានរាយការណ៍ថា មានករណីឆ្លងចំនួន ១,៤១៤ នាក់និងមានមនុស្សស្លាប់ចំនួន ៥៥ នាក់។

វិធានការថ្មីរបស់ប្រទេសប៉េរូ គឺមិនអនុញ្ញាតឲ្យបុរសនិងស្ដ្រី ចេញទៅក្រៅនៅថ្ងៃជាមួយគ្នាទេ
វិធានការថ្មីរបស់ប្រទេសប៉េរូ គឺមិនអនុញ្ញាតឲ្យបុរសនិងស្ដ្រី ចេញទៅក្រៅនៅថ្ងៃជាមួយគ្នាទេ

លោក Vizcarra បានមានប្រសាសន៍ថា៖ «នៅថ្ងៃចន្ទ ពុធ និងសុក្រ មានតែបុរសទេ ដែលអាចចេញទៅខាងក្រៅ។ នៅថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍ មានតែស្ដ្រីទេ ដែលត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅ»។ វិធានការផ្អែកលើយេនឌ័រនឹងចូលជាធរមាន រហូតដល់ថ្ងៃអាទិត្យ ទី១២ ខែមេសា។

វាកើតឡើងពីរថ្ងៃ បន្ទាប់ពីប្រទេសប៉ាណាម៉ាបានចាប់ផ្ដើមរឹតត្បិតចលនាដោយយេនឌ័រ ដោយលើកហេតុផលថា វិធានការនេះជំរុញឲ្យប្រជាជនវិលត្រឡប់មកផ្ទះវិញ ចាប់តាំងពីមនុស្សជាទីស្រឡាញ់របស់ពួកគេ មិនត្រូវបានអនុញ្ញាតឲ្យចេញទៅខាងក្រៅ។

លោក Vizcarra បានពន្យល់ថាប្រទេសប៉េរូនឹងអនុវត្តប្រព័ន្ធតែមួយ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមាន ផ្អែកលើយេនឌ័រ ដែលបានផ្ដល់លទ្ធផលនៅក្នុងប្រទេសដទៃ និងដោយសារតែភាពសាមញ្ញរបស់វា ក្នុងការរកឃើញថា នរណាគួរនិងមិនគួរនៅតាមផ្លូវ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T