តាំងពីកើតមក ខ្ញុំមិនធ្លាប់មានសំណាងសោះ!

//s5.kh1.co/12/12765c3dc200147a45cbae35d5924e8d1a325af8.jpg
សង្គម

 ០៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឡើងព្រឺសម្បុរ នៅពេលបានឮសំដីពិតរបស់អ្នកឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង M-150 ម្នាក់ ឈ្មោះ ឈីម​ មេសា អាយុ២៧ឆ្នាំ បាននិយាយថា៖ «តាំងពីកើតមក ខ្ញុំមិនធ្លាប់មានសំណាងលើរឿងអ្វីមួយសោះឡើយ នេះជាលើកទីមួយដែលភេសជ្ជៈប៉ូវកម្លាំង M-150 បានផ្តល់នូវសំណាងដ៏អស្ចារ្យដល់ខ្ញុំ ហើយក៏ជាលើកទីមួយ ដែលខ្ញុំបានសងគុណម្តាយជាទីស្រឡាញ់របស់ខ្ញុំ ដោយខ្ញុំបានយកទឹកប្រាក់មួយចំណែកទៅជូនម្តាយដើម្បីព្យាបាលជំងឺគាត់ និងសងបំណុលអ្នកចងការប្រាក់ឲ្យគាត់»។

ភ្នំពេញ៖ ឡើងព្រឺសម្បុរ នៅពេលបានឮសំដីពិតរបស់អ្នកឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង M-150 ម្នាក់ ឈ្មោះ ឈីម​ មេសា អាយុ២៧ឆ្នាំ បាននិយាយថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«តាំងពីកើតមក ខ្ញុំមិនធ្លាប់មានសំណាងលើរឿងអ្វីមួយសោះឡើយ នេះជាលើកទីមួយដែលភេសជ្ជៈប៉ូវកម្លាំង M-150 បានផ្តល់នូវសំណាងដ៏អស្ចារ្យដល់ខ្ញុំ ហើយក៏ជាលើកទីមួយ ដែលខ្ញុំបានសងគុណម្តាយជាទីស្រឡាញ់របស់ខ្ញុំ ដោយខ្ញុំបានយកទឹកប្រាក់មួយចំណែកទៅជូនម្តាយដើម្បីព្យាបាលជំងឺគាត់ និងសងបំណុលអ្នកចងការប្រាក់ឲ្យគាត់» ។

សម្តីលោក ឈីម​ មេសា

អ្នកឈ្នះរូបនេះបានប្រាប់បន្តថា សព្វថ្ងៃនេះ លោកជាអ្នកបើកបររថយន្តក្រុងភ្នំពេញ-សៀមរាប-បាត់ដំបងម្នាក់  ដោយពឹងលើជីវិតការងារនៅលើដងផ្លូវរាល់ថ្ងៃ គឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ហេតុនេះហើយភេសជ្ជៈប៉ូវកម្លាំង M-150 តែងតែជួយឲ្យលោកមានស្មារតីល្អក្នុងការបើកបរ និងបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ ហើយនៅដើមខែមីនាកន្លងទៅនេះ លោកមេសា បានក្លាយជាអ្នកឈ្នះប្រាក់ ៥លានរៀលពី M-150 ដោយលោកបានទិញនៅកន្លែងលក់ជិតចំណតរថយន្តក្រុង ខេត្តសៀមរាប។

យុវជន មេសា មិនចង់ជឿថាខ្លួនឯងមានសំណាងអស្ចារ្យបែបនេះសោះ​ ព្រោះធ្លាប់តែគិតថាអ្នកឈ្នះរង្វាន់ គឺសុទ្ធតែគ្នាគេរៀបចំឲ្យឈ្នះ ដល់ពេលគាត់បើកបានគម្របឈ្នះប្រាក់៥លានរៀលមែន​ ក៏ភាំងស្មារតី ហើយសួរបញ្ជាក់អ្នកលក់ និងអ្នកនៅជិតនោះឲ្យជួយមើល រហូតដល់ទូរស័ព្ទមកសួរក្រុមហ៊ុនបញ្ជាក់ ទើបជឿថាខ្លួនឯងជាអ្នកមានសំណាងឈ្នះប្រាក់ដ៏ច្រើននេះពី M-150 ពិតប្រាកដ។

អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 

លោកក៏បានបង្ហើបឲ្យដឹងពីរឿងផ្ទាល់ខ្លួនថា ដោយសារជីវភាពគ្រួសារលំបាក មានបងប្អូនដល់ទៅ៨នាក់ ស្រី៤នាក់  ហើយមេសាជាកូនទី៧​ លោកក៏ឈប់រៀននៅថ្នាក់ទី៩ ហើយចាកចេញពីស្រុកកំណើតនៅខេត្តបាត់ដំបង មករកការងារធ្វើដើម្បីរកប្រាក់ចំណូលចិញ្ចឹមខ្លួនឯង និងមិនទាន់មានលទ្ធភាពជួយម្តាយ ហើយថ្មីៗនេះម្តាយគាត់ធ្លាក់ខ្លួនឈឺ  និងត្រូវការលុយព្យាបាលជំងឺ បញ្ហាទាំងនេះក៏ត្រូវបានដោះស្រាយតាមរយៈទឹកប្រាក់រង្វាន់ ដែលមេសាទទួលបានសំណាងពី M-150

លោក មេសា​ មានក្តីរំភើបរីករាយ និងសូមអរគុណដល់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង M-150 ដែលបានផ្តល់សំណាងឈ្នះប្រាក់ ៥លានរៀលដល់រូបលោកពិតប្រាកដ ហើយនឹងមានអ្នកឈ្នះជាបន្តបន្ទាប់ទៀត សូមកុំភ្លេចពិសា M-150 និងអ៊ុតមើលគម្របដប អ្នកអាចឈ្នះរង្វាន់ដូចរូបខ្ញុំដែរ។

ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងអច្ឆរិយៈឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើន កម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង ១០,០០០,០០០,០០០០រៀល (មួយម៉ឺនលានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ ៥០លានរៀល ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T