ថៃ៖ រឿងភាគថៃដ៏ពេញនិយម ដែលកំពុងតែចាក់ផ្សាយ មានចំណងជើងថា «Dung Duang Haruetai» ដែលបានចូលរួមសម្ដែងដោយ តារាប្រុសស្រីដ៏ល្បី លោក Tik Jesadaporn និងនាង Kimberley ព្រមទាំងត្រូវបានហ្វេនៗជាច្រើនធ្វើការតាមដាន យ៉ាងជក់ចិត្ត ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ ថ្មីៗនេះ នៅក្នុងរឿងភាគដ៏ល្បីមួយនេះ ស្រាប់តែមាន អ្នកទស្សនាមួយចំនួន បានធ្វើការរិះគន់ទៅលើ បច្ចេកទេសកាត់ត ដោយបានបង្ហាញរូបភាព ជាមួយនឹងឈុតដែល តួអង្គទាំងពីរ ត្រូវបើកទ្វារ ទៅរក ប្រហោង អាថ៌កំបាំងមួយ ប៉ុន្តែ បែរជានៅមើលឃើញ អេក្រង់ពណ៌បៃតង នៅពេលកំពុងតែ ចាក់ផ្សាយ ទៀតផង។
លើសពីនេះទៅទៀត អ្នកទាំងនោះ បានបន្ថែមថា រឿងភាគមួយនេះពិតជា ចំណាយប្រាក់ច្រើនណាស់ តែស្រាប់តែមានកំហុសបែបនេះទៅវិញ ព្រមទាំងបានចោទសួរថា តើក្រុមការងារ មានបានពិនិត្យឲ្យបានច្បាស់លាស់ មុននឹងចាក់ផ្សាយដែរឬទេ ។
ប៉ុន្តែ ទោះជាយ៉ាងណា ក៏មានបណ្ដាហ្វេនៗមួយចំនួនទៀត បានចេញមកពន្យល់ថា បើធ្វើកាទស្សនា ពីការចាក់ផ្សាយ តាមទូរទស្សន៍ នឹងអាចមើលឃើញដូចធម្មតា ផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖