រន្ធត់ណាស់! Covid-19 ឆក់យកអាយុជីវិត វីរបុរសឆ្នើមរបស់ Real Madrid ម្នាក់

//s5.kh1.co/f7/f71e9ff4851735bf9ced5d3b7f5d8e360805cde3.jpg
កីទ្បា

 ០៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វីរបុរសរបស់ក្លិប Real Madrid អតីតខ្សែការពារឆ្នើមលោក Goyo Benito បានស្លាប់ក្នុងវ័យ៧៣ឆ្នាំ ដោយសារ Covid-19

អេស្ប៉ាញ៖ វីរបុរសរបស់ក្លិប Real Madrid អតីតខ្សែការពារឆ្នើមលោក Goyo Benito បានស្លាប់ក្នុងវ័យ៧៣ឆ្នាំ ក្រោយបានឆ្លងវីរុសកូរ៉ូណា (Covid-19)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Benito លេងឲ្យក្លិបយក្សអេស្ប៉ាញ Real Madrid បានរយៈពេល ១៣ឆ្នាំ (១៩៦៩-១៩៨២) ដោយបង្ហាញខ្លួននៅលើទីលានបានសរុប ៤២០ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ចូលលេងឲ្យក្រុមជម្រើសជាតិគោក្រហមអេស្ប៉ាញបាន២២ប្រកួតផងដែរ។

អតីតកីឡាករដែលលេងក្នុងតួនាទីជាខ្សែការពារកណ្ដាល Benito ធ្លាប់ឈ្នះពានរង្វាន់ LaLiga ៦លើក និងពានរង្វាន់ Copa del Rey ចំនួន៥លើកជាមួយក្រុមរហស្សនាមអធិរាជស Real Madrid។

គួរបញ្ជាក់ដែរថា លោក Goyo Benito គឺជាវីរបុរសរបស់ Real Madrid ទីពីរហើយដែលបានទទួលមរណភាពដោយសារវីរុស Covid-19 បន្ទាប់ពីអតីតប្រធានក្លិបលោក Lorenzo Sanz បានស្លាប់កាលពីខែមុន ក្នុងវ័យ៧៦ឆ្នាំ៕

 Goyo Benito
 Goyo Benito
 Goyo Benito
 Goyo Benito
 Goyo Benito
 Goyo Benito

ប្រភពES

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T