ប្រទេសថៃនឹងអនុវត្ដបម្រាមគោចរមួយនៅយប់ថ្ងៃសុក្រនេះ ខណៈស្ថានភាពជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ

//s5.kh1.co/6c/6c020a347df7ccd4e0524b048b3bcc98fb04f1ce.jpg
សង្គម

 ០៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នាយករដ្ឋមន្រ្ដីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីល្ងាចម្សិលមិញ បានប្រកាសថា បម្រាមគោចរមួយនឹងចាប់ផ្ដើមដំណើរចាប់ពីយប់ថ្ងៃសុ្រក ទី០៣ ខែមីនា ឆ្នាំ២០២០ នេះតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្ដរជាតិមួយ

ថៃ៖ នាយករដ្ឋមន្រ្ដីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីល្ងាចម្សិលមិញ បានប្រកាសថា បម្រាមគោចរមួយនឹងដាក់ឲ្យដំណើរការចាប់ពីយប់ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ នេះតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្ដរជាតិមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់អូចា
  លោកយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់អូចា

ពាក់ព័ន្ធនឹងបម្រាមនេះ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានថ្លែងក្នុងសុន្ទរកថាមួយ ដោយនិយាយថា៖

គ្មាននរណាម្នាក់អាចចាកចេញពីលំនៅឋានបាននោះទេ ចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៤ ទាបភ្លឺ។ ហើយយើងមិនត្រូវធ្វេសប្រហែសឡើយ យើងត្រូវរួមដៃគ្នាដើម្បីទប់ស្កាត់កុំឲ្យវីរុសនេះរីករាលដាលតទៅទៀត។ អ្វីៗទាំងអស់គឺអាស្រ័យលើអ្នកទាំងអស់គ្នា។

  លោក ប្រាយុទ្ធ ចាន់អូចា

បម្រាមនេះ នឹងលើកលែងដល់ការធ្វើដំណើរចាំបាច់របស់មន្រ្ដីពាក់ព័ន្ធក្នុងកិច្ចការផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ និងសម្របសម្រួលក្នុងការដឹកជញ្ជូនឱសថ ឬ ឧបករណ៍វេជ្ជសាស្ត្រផ្សេងៗ។

ពលរដ្ឋថៃ
ពលរដ្ឋថៃ

ទន្ទឹមនឹងនេះដែរ លោក ប្រាយុទ្ធ ចាន់អូចា ក៏បានប្រកាសថាមិនទាន់មានវិធានការណាមួយក្រៅពីបម្រាមគោចរនេះទេ។ ហើយប្រសិនបើជនណាហ៊ានបំពានបម្រាមគោចរនេះ គឺត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន ៤ ម៉ឺនបាត (ប្រមាណ ១,២០០ដុល្លារអាមេរិក) ឬ ជាប់ពន្ធនាគារ​​​​​​​​​រយៈពេល ២ ឆ្នាំ។

គួរឲ្យដឹងដែរថា បម្រាមនេះបានចាត់ចូលជាធរមានកាលពីសប្ដាហ៍មុន ហើយបានផ្ដល់សិទ្ធយ៉ាងពេញលេញពីសំណាក់រដ្ឋាភិបាលដល់នាយករដ្ឋមន្រ្ដី និងអភិបាលខេត្ដ ដើម្បីចាត់វិធានការជាឯកតោភាគីសម្រាប់ដោះស្រាយវិបត្ដិជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដល់ប្រជាជនជិត ២ ពាន់នាក់ក្នុងផ្ទៃប្រទេសថៃ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T