ឈ្មោះជាតារាមិនស្រួលទេ! Kevin Cheng នាំគ្រួសារដើរផ្សារសោះត្រូវគេតាមថតជាប់ ទ្រាំមិនបានដល់ថ្នាក់ធ្វើរឿងមួយ

//s5.kh1.co/df/df8e69603ae72fac50cbf2df2222eea2603ff6e4.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Kevin Cheng ខឹងជា​ខ្លាំង​ ដោយសារ​តែ​មាន​អ្នក​តាម​ថត​រូប​លោក​និង​គ្រួសារ ព្រោះ​តែបារម្ភពី​សុវត្ថិភាព​ក្រុម​គ្រួសារ​ផងដែរ។

ហុងកុង៖ កាលពី​ពេល​ថ្មីៗ​នេះ តារាសម្តែង​ដ៏ល្បី ​របស់​ហុងកុង​លោក​Kevin Cheng បាន​បង្ហាញ​ ការ​ខឹង​សម្បារ​ជា​ខ្លាំង ​នៅពេលដែល​មនុស្ស​ចម្លែក​ ​តាម​ថត​រូប​លោក​ និងគ្រួសារ​នៅ​តាម​ផ្លូវ​មិន​ឈប់​ ខណៈពេល​ដែល​លោក ​និង​គ្រួសារ​ចេញ​ទៅ​ទិញ​ទំនិញ ​នៅ​ក្នុង​ហាង​មួយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោង​តាម ​ការ​រាយការណ៍​របស់ វេបសាយQQ ​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃទី​១ ខែមីនា​ កន្លងទៅ​នេះKevin Cheng រួម​ទាំង​ភរិយា​ ដែលជា​តារាសម្តែង​ដូច​គ្នា ​គឺតារាសម្តែង​ស្រីGrace Chan បាន​យក​កូន​របស់​ពួកគេ ​ចេញ​ទៅ​ខាងក្រៅ ​ដើម្បី​ទិញ​សម្ភារៈមួយ​ចំនួន ហើយ​​អ្នក​ទាំង​បី ក៏​បាន​ពាក់​ម៉ាស់ដើម្បី​បិទបាំង​ និងការពារពី​មនុស្ស​ជាច្រើន​នៅ​ទី​នោះ​។

ក៏ប៉ុន្តែ ​ខណៈពេល​ដែលKevin Cheng កំពុង​ឈរ​ចាំភរិយា​របស់​លោក ​នៅ​ខាងក្រៅ​ហាង ​ភ្លាមៗ​នោះ ​តារាប្រុស​រូប​នេះ ​ក៏​ត្រូវបាន​មើល​ស្គាល់ ​ដោយពួក​​តាមប្រម៉ាញ់ ហើយ​ពួកគេ​ បាន​ព្យាយាម ​តាម​ថត​រូប​លោក នៅ​តាម​ផ្លូវ​រហូត​។ ក្នុង​ពេល​ជា​មួយគ្នា នោះដែរ ​គេឃើញ​ថាKevin Cheng ​បានបង្ហាញ​​ ការ​ខឹង​ជា​ខ្លាំង ​ហើយ​បាន​និយាយ​ទៅ​កាន់ ​អ្នក​ថត​នោះ​ថា៖ 

ហេតុអ្វី​បានជា​អ្នក​ នៅ​តែព្យាយាម​ ​តាម​ថត​បែបនេះ ស្រប​ពេលដែល​អ្នក​ ក៏​មាន​កូន​ដូចគ្នាដែរ? ដូច្នេះ​សូម​ឈប់​ថត​ទៅ អ្នក​គ្រប់​គ្នា ​គួរ​តែ​គោរព គ្នា​ទៅ​វិញ​ទៅមក។​

Kevin Cheng 

ទន្ទឹមនឹង​នេះ​ដែរ ​យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថាKevin Cheng ​មិន​ចង់​មាន​ទំនាក់​ទំនង​ ជាមួយ​នឹង ​បុគ្គល​ចម្លែក​ខាងក្រៅ​នោះទេ។ ពីព្រោះ ​វា​ធ្វើ​ឲ្យរូប​លោក​ មាន​អារម្មណ៍​ថា​គ្មានសុវត្ថិភាព ​សម្រាប់​គ្រួសាររបស់​លោក ​ខណៈពេល​ដែល​កំពុង ​តែ​ផ្ទុះ​ជម្ងឺឆ្លង នៅ​ពាសពេញ​ប្រទេស​ផងដែរ៕

Kevin Cheng និង​ភរិយា
Kevin Cheng និង​ភរិយា
Kevin Cheng និង​ភរិយា
Kevin Cheng និង​ភរិយា
Kevin Cheng និង​ភរិយា
Kevin Cheng និង​ភរិយា
Kevin Cheng និង​ភរិយា រួមទាំងកូន
Kevin Cheng និង​ភរិយា រួមទាំងកូន
Kevin Cheng និង​កូន
Kevin Cheng និង​កូន
Kevin Cheng និង​ភរិយានៅ​ខាងក្រៅ
Kevin Cheng និង​ភរិយានៅ​ខាងក្រៅ
Kevin Cheng និង​ភរិយានៅ​ខាងក្រៅ 
Kevin Cheng និង​ភរិយានៅ​ខាងក្រៅ 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T