សុភមង្គលអ្វីម្ល៉េះទេ ពេលឃើញ ញ៉ែម សុគន្ធ បង្ហាញសកម្មភាពបែបនេះជាមួយភរិយា

//s5.kh1.co/33/332fa60a3586ce6e786684b13bff91567b4bdf58.png
តារា & កម្សាន្ដ

 ០៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើងាកមកមើល ពីរូបភាពដែលលោក ញ៉ែម សុគន្ធ បានបង្ហោះជាមួយភរិយាវិញ កាន់តែបង្ហាញថាអ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំង ជាពិសេស លោក ញ៉ែម សុគន្ធ រូបលោកពិតជាថ្នាក់ថ្នមប្រពន្ធ និង មើលថែខណៈពេលដែលប្រពន្ថជិតគ្រប់ខែសម្រាលកូន។

ភ្នំពេញ៖ ជាការពិតណាស់ លោក ញ៉ែម សុគន្ធ ជាតារាប្រុស មានឈ្មោះល្បីល្បាញ ដោយរូបលោកបានសម្រេចចិត្តរៀបការកាលពីចុងឆ្នាំ ២០១៨ ពេលនេះរូបលោកកំពុងកសាងជីវិតគ្រួសារជាមួយភរិយាយ៉ាងមានសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលនេះភរិយារបស់លោកកំពុងពរពោះកូនដំបូងផងដែរ ស្របពេលដែលភរិយាមានទម្ងន់ ញ៉ែម សុគន្ធ តែងតែបង្ហាញពីសកម្មភាពផ្អែមល្ហែម ទៅកាន់ភរិយាកាន់តែខ្លាំង ធ្វើឲ្យហ្វេនៗច្រណែនមិនស្ទើរនោះទេ។

តួយ៉ាង បើងាកមកមើល ពីរូបភាពដែលលោកបានបង្ហោះជាមួយភរិយាវិញ កាន់តែបង្ហាញថាអ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំង ជាពិសេស លោក ញ៉ែម សុគន្ធ រូបលោកពិតជាថ្នាក់ថ្នមប្រពន្ធ និង មើលថែខណៈពេលដែលប្រពន្ធជិតគ្រប់ខែសម្រាលកូន។

បន្ទាប់ពីឃើញរូបភាពជាច្រើនរបស់លោក និង ភរិយា រួចមានហ្វេនៗជាច្រើនបានសួរថាពេលណា ភរិយាលោកសម្រាលកូន​ ជាពិសេសហ្វេន ក៏ដូចជាមិត្តរួមអាជីពសិល្បៈ បានបង្ហាញអារម្មណ៍រំភើបពេលឃើញអ្នកទាំងពីរមានភាពផ្អែមល្ហែមបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ញ៉ែម សុគន្ធ និង ភរិយា
  លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
លោក ញ៉ែម សុគន្ធ និង ភរិយា
ញ៉ែម សុគន្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T