ចុមយក្ស! PSG, Juventus និង Chelsea តាមទិញកីឡាករកំពុងឡើងកូដម្នាក់ពី Real Madrid

//s5.kh1.co/4d/4d8fb84315c69fdc4ace7e5f846f913be2bdbf9b.jpg
កីទ្បា

 ០៣-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

PSG, Juventus និង Chelsea តាមទិញខ្សែការពារស្ដាំកំពុងឡើងកូដពី Real Madrid កីឡាករ Achraf Hakimi

អឺរ៉ុប៖ បើតាមសេចក្ដីរាយការណ៍ Paris Saint-Germain និង Juventus បានចូលខ្លួនទៅប្រជែងជាមួយ Chelsea ក្នុងការតាមប្រមាញ់ទិញខ្សែការពាររបស់ Real Madrid កីឡាករ Achraf Hakimi នៅកំឡុងទីផ្សារដោះដូរខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Achraf Hakimi
កីឡាករ Achraf Hakimi

Hakimi បានចំណាយរយៈពេល២រដូវកាលជាមួយ Borussia Dortmund ប៉ុន្តែក្រោយចប់រដូវកាលនេះ គេគ្រោងនឹងត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញដើម្បីត្រៀមសម្រាប់រដូវកាល ២០២០-២០២១។

យ៉ាងណាមិញ Chelsea បានធ្វើការទាក់ទងទៅកាន់ក្លិបជើងឯក Champions League ១៣សម័យកាលរួចហើយ ជុំវិញការផ្ទេរ Hakimi ប៉ុន្តែបើតាមសារព័ត៌មាន AS ក្លិប PSG និង Juventus ពេលនេះក៏មានចំណាប់អារម្មណ៍ចង់នាំយកកីឡាករជម្រើសជាតិម៉ារ៉ុករូបនេះផងដែរ។

កីឡាករ Achraf Hakimi 
កីឡាករ Achraf Hakimi 

ក្រោយបង្ហាញទម្រង់លេងលេចធ្លោនៅទឹកដីអាល្លឺម៉ង់ Hakimi មិនត្រឹមតែទាក់ចិត្តក្លិបផ្សេងៗឲ្យចាប់អារម្មណ៍រូបគេនោះទេ សូម្បី Real Madrid ក៏មានបំណងក្នុងការបន្តកុងត្រារយៈពេលវែងឲ្យកីឡាករវ័យ២១ឆ្នាំនេះនៅកីឡដ្ឋាន Santiago Bernabeu ដើម្បីជំនួសកន្លែងរបស់កីឡាករ Dani Carvajal។

គួរឲ្យដឹងដែរថា​ កិច្ចសន្យាបច្ចុប្បន្នរវាង Real Madrid និងកីឡាករ Achraf Hakimi មានសុពលភាពកំណត់ដល់រដូវក្ដៅ ឆ្នាំ២០២២៕

កីឡាករ Achraf Hakimi 
កីឡាករ Achraf Hakimi 

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T