អាណិតខ្លោចចិត្ត! មុនស្លាប់ Goo Hara ធ្លាប់សុំណាត់ជួបម្ដាយ ប៉ុន្តែវាក្លាយជាជួបដ៏សែនឈឺចាប់ទៅវិញ

//s5.kh1.co/02/02ad5515eed328413dd9f36eee07fed0ac06df9b.jpg
នារី

 ០៣-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មុនពេលស្លាប់ តាមពិត Goo Hara បានស្នើសុំណាត់ជួបជាមួយម្តាយរបស់នាង បន្ទាប់ពីបែកគ្នាអស់ពេលជាច្រើនឆ្នាំ ប៉ុន្តែវាបែរជាការជួបជុំដ៏សែនឈឺចាប់ទៅវិញ

កូរ៉េខាងត្បូង ៖ រយៈពេលជាង ខែបានកន្លងផុតទៅ ចាប់តាំងពីថ្ងៃដែលតារាសម្ដែងស្រីល្បីឈ្មោះ Goo Hara ទទួលមរណៈភាពទៅ ប៉ុន្តែនៅតែមានរឿងរ៉ាវពាក់ព័ន្ធនឹងនាងជាច្រើន ត្រូវបានទម្លាយចេញ ទើបហ្វេនៗយល់ថា ជីវិតនាងពោរពេញដោយរឿងស្មុគស្មាញកម្រិតណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះ នៅក្នុងកម្មវិធី រឿងពិត បានលាតត្រដាងនូវព័ត៌មានថ្មីៗជាច្រើន ទាក់ទងនឹងទំនាក់ទំនងរវាង Goo Hara និងម្តាយរបស់នាង មុនពេលដែលនាងស្លាប់។ តាមពិតទៅ មុនស្លាប់ នាងបានស្នើសុំឲ្យមនុស្សម្នាក់ ទាក់ទងទៅម្តាយរបស់នាង និងសុំឲ្យនាងបានជួបនឹងម្ដាយដោយផ្ទាល់ បន្ទាប់ពីបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ។

សាច់ញាតិរបស់ Goo Hara បាននិយាយថា Hara បានស្នើសុំឲ្យខ្លួនជួយនាង នាងបានប្រាប់ទៀតថា កុំប្រាប់អ្នកណាឲ្យសោះ។

សាច់ញាតិម្នាក់នោះបានបន្តថា Hara កំពុងស្វែងរកម្តាយរបស់នាង ព្រោះនាងនឹកម្តាយរបស់នាងពេក។ ហើយគ្រូពេទ្យចិត្តសាស្រ្ត ក៏បានណែនាំឲ្យ Hara ទៅជួបម្តាយរបស់នាងផងដែរ ដោយប្រាប់ថា វាអាចនឹងធ្វើឲ្យនាងមានអារម្មណ៍ប្រសើរឡើងវិញ។

ប៉ុន្តែផ្ទុយទៅវិញ នាងបែរជាទទួលបានការឈឺចាប់ ខុសពីអ្វីដែលធ្លាប់រំពឹងទុក។

បងប្រុសរបស់ Goo Hara ឈ្មោះ Goo Ho In បានរៀបរាប់ថា បន្ទាប់ពីម្ដាយកូនទាំងពីរបានជួបគ្នា នាងប្រាប់បងប្រុសថា នាងមិនគួរជួបម្តាយរបស់នាងឡើយ។ នាងបន្តថា នាងធំឡើងដោយគ្មានសេចក្តីស្រលាញ់ពីម្តាយ ពេលដែលបានជួបគ្នា ក៏នាងលែងមានអារម្មណ៍អ្វី ហើយម្ដាយនាង ក៏គ្មានការចងចាំអ្វីអំពីនាងឡើយ។

Hara បាននិយាយថា វាដូចជាការជួបនឹងមនុស្សចម្លែកម្នាក់។ 

គួររម្លឹកផងដែរថា បងប្រុសរបស់ Goo Hara និងម្ដាយពួកគេទាំងពីរ កំពុងមានជម្លោះផ្លូវច្បាប់ ក្រោយពីមានជម្លោះរឿងទ្រព្យសម្បត្តិ ១០លានដុល្លារ ដែល Goo Hara បានបន្សល់ទុក។

លោក Goo Ho In ក៏បានដាក់ពាក្យស្នើសុំទៅសភា ក្នុងគោលបំណងការពារទ្រព្យសម្បត្តិរបស់កូន ពីឪពុកម្តាយដែលបានបោះបង់ពួកគេចោល៕

សូមទស្សនារូបខាងក្រោម ៖ 

Goo Hara ពេលនាងស្លាប់
Goo Hara ពេលនាងស្លាប់
Goo Hara កាលនៅរស់
Goo Hara កាលនៅរស់
Goo Haraនិងបងប្រុសរបស់នាង
Goo Haraនិងបងប្រុសរបស់នាង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T