ឆ្លៀតពេលទំនេរ Son ចង់ទៅបំពេញកាតព្វកិច្ចមួយនេះ ជូនកូរ៉េខាងត្បូង

//s5.kh1.co/9e/9e07225eadc07fbbdff78a0240b7c893e5d54477.jpg
កីទ្បា

 ០៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឆ្លៀតពេលដែលក្របខណ្ឌ Premier League ផ្អាកដោយសាររាតត្បាតនៃវីរុស Covid-19 Son ចង់ទៅបំពេញកាតព្វកិច្ចជាយោធា

អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់មាន់ខ្នាយមាស Tottenham Hotspur កីឡាករ Son Heung-min អាចនឹងឆ្លៀតពេលដែលក្របខណ្ឌ Premier League ផ្អាកដោយសាររាតត្បាតនៃវីរុស Covid-19 ទៅបំពេញកាតព្វកិច្ចជាយោធានៅប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Son Heung-min
កីឡាករ Son Heung-min

ខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូងបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលរបស់ប្រទេសគេឲ្យចូលបំពេញកាតព្វកិច្ចជាយោធាក្នុងរយៈពេលតែ ៤សប្ដាហ៍។ ក្រោយជួយឲ្យកូរ៉េខាងត្បូងឈ្នះមេដាយមាសក្នុងការប្រកួត Asian Games 2018 កាតព្វកិច្ចក្នុងការបំពេញយោធារបស់ Son ត្រូវបានកាត់បន្ថយមកនៅត្រឹម១ខែតែប៉ុណ្ណោះ។

កីឡាករ Son Heung-min
កីឡាករ Son Heung-min

ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ក៏បានបើកភ្លើងខៀវឲ្យ Son ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងផងដែរ ខណៈការប្រកួតក្របខណ្ឌ Premier League បច្ចុប្បន្នកំពុងផ្អាក ដោយគ្រោងនឹងត្រឡប់មកវិញនៅថ្ងៃទី៣០ ខែមសា។

គួរឲ្យដឹងផងដែរថា ពេលនេះ Son ក៏កំពុងសម្រាកព្យាបាលរបួសស្មារបស់គេ ក្រោយប៉ះទង្គិចតាំងពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T