ទីបំផុត! ករណីឆ្លងវីរុសកូវីដ-១៩ នៅទូទាំងពិភពលោកកើនលើស «១លាននាក់» ហើយ

//s5.kh1.co/ef/eff900834f3d2b09289d551bdbcd425d23b0f63d.jpg
សង្គម

 ០៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ថានភាពនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា កាន់តែធ្ងន់ធ្ងរទៅៗ ព្រមទាំងបានចម្លង និងឆក់យកជីវិតមនុស្សរាប់សិបនាក់នៅជុំវិញពិភពលោក

បរទេស៖ ស្ថានភាពនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា កាន់តែធ្ងន់ធ្ងរទៅៗ ព្រមទាំងបានចម្លង និងឆក់យកជីវិតមនុស្សរាប់សិបនាក់នៅជុំវិញពិភពលោក ហើយបើគិតត្រឹមម៉ោង ៩៖០០នាទីព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅទីក្រុងភ្នំពេញ) ចំនួនអ្នកឆ្លងសរុបបានកើនដល់  ១,០២០,៤៧៨ នាក់ហើយ ខណៈមនុស្សចំនួន ៥៣,២៣៨ នាក់បានស្លាប់។ នេះបើយោងតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការស្ទង់កម្ដៅ
ការស្ទង់កម្ដៅ

តាមរយៈតួលេខខាងលើ សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបង្អស់ ពោលករណីឆ្លងក្នុងប្រទេសនេះមានចំនួនសរុប ២៤៤,៥៧០ នាក់ និងស្លាប់ ៦,០៦៥ នាក់ ខណៈប្រទេសដែលរងគ្រោះខ្លាំងលំដាប់ទីពីរក្នុងពិភពលោក និងលំដាប់ទីមួយក្នុងតំបន់អឺរ៉ុបឯណោះវិញ គឺជាប្រទេសអុីតាលី ដែលមានករណីឆ្លងសរុបចំនួន ១១៥,៤៩៥ នាក់ និងមនុស្សចំនួន ១៣,៩៧៤ នាក់បានស្លាប់។

ប្រជាជននៅឯប្រលានយន្ដហោះ
ប្រជាជននៅឯប្រលានយន្ដហោះ

សូមជម្រាបថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងអស់ចំនួន ១០០% មានប្រមាណ ២០% បានជាសះស្បើយវិញ និងជាង ៥%ប៉ុណ្ណោះបានបាត់បង់ជីវិត។ ហើយភាគច្រើនបំផុតនៃអ្នកដែលបានបាត់បង់ជីវិត នៅតាមបណ្តាប្រទេសនាៗនោះ គឺជាក្រុមមនុស្សដែលមានវ័យចំណាស់ ឬក្រុមមនុស្សដែលមានជំងឺធ្ងន់ធ្ងរប្រចាំកាយស្រាប់៕

ការបាញ់ថ្នាំសម្លាប់មេរោគ
ការបាញ់ថ្នាំសម្លាប់មេរោគ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T