អបអរសាទរ បវរកញ្ញាឯកពិភពលោកថៃ Sopida សម្រាលបានកូនប្រុសគួរឲ្យក្នាញ់ រីឯឈ្មោះពិរោះកប់

//s5.kh1.co/65/653b49fc3511dace6193b71871144e8893f9bf2b.png
តារា & កម្សាន្ដ

 ០៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីយប់ថ្ងៃទី ០២ មេសា កន្លងទៅម្សិលមិញនេះ នាង Ningsopida បរវរកញ្ញាឯកពិភពលោករបស់ប្រទេសថៃ (Miss Univers Thailand 2018) បានបង្ហាញដំណឹងដ៏រីករាយមួយនៅលើបណ្ដាញសង្គម Instagram របស់នាង ដោយអ្នកនាងបានសម្រាលបានកូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់ផងដែរ។

ថៃ៖ កាលពីយប់ថ្ងៃទី ០២ មេសា កន្លងទៅម្សិលមិញនេះ នាង Ningsopida ដែលជាបវរកញ្ញាឯក ពិភពលោករបស់ប្រទេសថៃ (Miss Univers Thailand 2018) បានបង្ហាញដំណឹងដ៏រីករាយមួយ នៅលើបណ្ដាញសង្គម Instagram របស់នាង ដោយអ្នកនាង សម្រាលបានកូនប្រុស ដ៏គួរឲ្យក្នាញ់ម្នាក់ជាលើកដំបូង ទុកជាចំណងដៃរវាងនាង និងស្វាមីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អ្វីដែលគេចាប់អារម្មណ៍នោះ គឺ ប៉ា ម៉ាក់វ័យក្មេងរូបនេះ បានដាក់ឈ្មោះឲ្យ​ កូនយ៉ាងពិរោះថែមទៀត ដែលកូនរបស់ពួកគេ មានឈ្មោះន័យជាភាសាអង់គ្លេសថា "The Universe" ដែលឈ្មោះនេះ ពិតជាពិរោះ ព្រមទាំងពោរពេញទៅដោយ អត្ថន័យខ្លាំងផងដែរ។

ទន្ទឹមនឹងដំណឹង ដ៏រីករាយនេះផងដែរ បន្ទាប់ពីតារាស្រីរូបនេះ បានសម្រាលកូនរួច ដោយជោគជ័យរួចមក គេឃើញថា មានបងប្អូន មិត្តភក្ដិ ជិតស្និទ្ធរបស់នាង ពិសេសបវរកញ្ញាទូទាំងពិភពលោក ដែលធ្លាប់បានចូលរួមប្រឡងក្នុងកម្មវិធីជាមួយគ្នា បានចូលមក ខមិនក្នុងគណនី Instagram ដោយចូលរួមអបអរសាទរ និងជូនពរឲ្យនាងមានសុខភាពល្អ ទាំងគ្រួសារផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Ningsopida
Ningsopida
Ningsopida
Ningsopida
Ningsopida
Ningsopida
Ningsopida និងស្វាមី
Ningsopida និងស្វាមី
Ningsopida និងស្វាមី
Ningsopida និងស្វាមី
Ningsopida និងស្វាមី
Ningsopida និងស្វាមី
https://s5.kh1.co/__image/w=650,h=650,q=100/71/71fc0a08f7f9f38cee3aebbe1c7b7d083466cff3.jpg
កូនរបស់ Ningsopida
កូនរបស់ Ningsopida
Ningsopida និងស្វាមី
Ningsopida និងស្វាមី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T