ពិតជាពិបាកនឹងនឹកស្រមៃ កាលដែលពិភពលោកមិនទាន់មានទូរស័ព្ទដៃណាស់ ក៏ប៉ុន្ដែទូរស័ព្ទដំបូងបង្អស់ដែលបានបង្កើត គឺកាលពី៤០ឆ្នាំមុនមកម៉្លេះ ដែលបានកែប្រែទំនាក់ទំនងរបស់មនុស្ស ឲ្យកាន់តែមានភាពជិតស្និទ្ធ។

ទូរស័ព្ទដំបូងបង្អស់បានបង្កើតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៧៣ ដែលផលិតដោយក្រុមហ៊ុន Motorola នៅទីក្រុងញ៉ូយក ដែលបានលក់ចែកចាយ ទៅទូទាំងពិភពលោក។ លោក Martin Cooper ដែលជាវិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន បានផលិតនូវទូរស័ព្ទដំបូងបង្អស់ ដែលមានកំពស់២២.៨៦សង់ទីម៉ែត្រ អាចនិយាយបាន ៣៥នាទី ហើយថ្មរបស់វាអាចរក្សាបាន រយៈពេល១០ម៉ោង។ ក្នុងរយៈពេល១០ឆ្នាំ ឧស្សាហ៍កម្មផលិតទូរស័ព្ទទូរទាំងពិភពលោក ទទួលបានប្រាក់ចំណូលជាង ១,២១០កោដិដុល្លារអាមេរិក។

បច្ចុប្បន្ន ទូរស័ព្ទដៃអាចនិយាយ និងផ្ញើរសារ លើសពីនេះអាចថតរូប ស្ដាប់ចម្រៀង លែងហ្គេម ផ្ញើរអ៊ីមេល ទាញយករូប ទស្សនាវីដេអូថែមទៀត បើប្រៀបទៅនឹងទូរស័ព្ទដំបូងអាចត្រឹមតែនិយាយ មួយមុខតែប៉ុណ្ណោះ។ បច្ចេកវិទ្យាចេះតែរីកចំរើន ពីទូរស័ព្ទដែលមានទំងន់ធ្ងន់ ទៅជាស្រាល ពណ៌នៅអេក្រង់ស្រស់ថ្លាដូចធម្មជាតិ អាចប្រើប្រាស់អ៊ីនធឺណេត ដែលកាលពីមុន គ្មាននរណាម្នាក់អាចនឹងស្មានដល់។ យោងតាមប្រភពព័ត៌មានរបស់ BBC បានឲ្យដឹងថា សព្វថ្ងៃនេះលោក Cooper នៅមានជីវិតនៅឡើយ ឆ្នាំនេះគាត់អាយុ៨៥ ដែលគេបានឲ្យឈ្មោះគាត់ថា “ បិតានៃទូរស័ព្ទចល័ត” ។ អ្វីដែលលោក Cooper កោតសរសើរនោះគឺ បច្ចេកវីទ្យានាពេលបច្ចុបន្ន ដែលអាចកែប្រែទូរស័ព្ទចល័ត ឲ្យកាន់តែតូចនិងអាចដាក់ក្នុងហោប៉ៅបាន និងទម្ងន់របស់វាស្រាលជាង ទូរស័ព្ទដែលគាត់ផលិតបួនដប់ដង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការវិវដ្ដនៃទូរស័ព្ទចល័ត? សូមទស្សនារូបភាព និងវិដេអូខាងក្រោម៖























កែសម្រួលដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]