ហ្វេនៗភ្ញាក់ផ្អើលមិនស្ទើរពេល អតីតសមាជិកក្រុម EXO Kris Wu និង Luhan ចេញបទថ្មីរួមគ្នា (មានវីដេអូ)

//s5.kh1.co/77/77e88e8446d28efeac121c39957876a263079ce3.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ​ លោក Kris Wu និង Luhan ដែលអ្នករាល់គ្នា​ ដឹងថា ពួកគេជាអតីតសមាជិក EXo ពេលនេះពួកគេបានចេញចម្រៀងរួមគ្នា បានពញាក់អារម្មណ៍ហ្វេន​ មិនស្ទើរ

ចិន៖ អតីតសមាជិកក្រុម EXO លោក Kris Wu និងលោក Luhan ពួកគេបានសហការ ចេញបទចម្រៀងរួមគ្នាមួយដែលមានឈ្មោះថា «Coffee» ដែលពួកគេបានចេញផ្សាយនៅលើ Weibo កាលពីថ្ងៃទី ០១ ខែមេសា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេស នេះជាអ្វីដែលភ្ញាក់ផ្អើលដល់ អ្នកគាំទ្ររបស់គេ ខ្លាំងមែនទែន ដែលចេញចម្រៀង​ និងសហការគ្នា ដោយបានខកខានធ្វើការជាមួយគ្នា អស់រយៈ ពេលជាយូរ។លើសពីនេះ ពួកគេមិនបាន ព្រៀងទុក និងបានផ្សព្វផ្សាយការចេញ ចម្រៀងមុនទុកនោះទេ ដោយបានចេញចម្រៀងស្ងាត់ៗ មកពញ្ញាក់អារម្មណ៍ហ្វេនជាខ្លាំង។

ក្នុងនោះដែរ​ បទចម្រៀងនេះមិនត្រឹមតែ ទទួលបានការគាំទ្រពី EXO-L (ឈ្មោះហ្វេនរបស់ពួកគេ) ប៉ុណ្ណោះទេ ប៉ុន្តែក៏មិនមានពី Z.Tao (អតីតសមាជិក EXO ផ្សេងទៀត)។ រូបគេបានបង្ហោះ បទចម្រៀងនេះ នៅលើគណនី Weibo ផ្ទាល់ខ្លួន ដោយនិយាយលេងសើចថា រូបលោកបានស្តាប់បទចម្រៀងនេះ មួយរយដង ខណៈពេល ដែលសំដៅទៅលើ Kris ជា duizhang (meaning មានន័យថាប្រធានក្រុម អ្នកដឹកនាំក្រុម EXO-M)៕

តើអ្នកសប្បាយចិត្តដែរឬទេ ដែលបានឃើញពួកគេ ធ្វើការរួមគ្នាម្តងទៀតបែបនេះ?

សូមទស្សនាវីដេអូខាងក្រោម៖ 

Kris Wu និង Luhan
Kris Wu និង Luhan
Kris Wu និង Luhan
Kris Wu និង Luhan
Kris Wu និង Luhan
Kris Wu និង Luhan
Tao
Tao
វីដេអូចម្រៀងដែលពួកគេ សហការគ្នា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T