រវល់ព្យាបាលអ្នកឆ្លងCovid-19 ប្រពន្ធរបស់ Peter Andre នឹកនាគ្រួសារពេក បានត្រឹមខលមើលមុខកូនតាមទូរស័ព្ទ (មានវីដេអូ)

//s5.kh1.co/cc/ccce0517d27f6b1a0e6ccc2c26cd20ae2084cc3e.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រពន្ធរបស់ Peter Andre បានត្រឹមមើលមុខកូនតាមទូរសព័្ទ ដោយសារតែនាងមិនអាចត្រលប់មកផ្ទះផងនោះ រតែនាងមានកាតាបកិច្ចត្រូវជួយសង្គ្រោះអ្នកជំងឺដែលកំពុងតែរងគ្រោះដោយសារវីរុសកូរ៉ូណា

បរទេស៖ បច្ចុប្បន្ននេះអ្នកណា ក៏បានដឹងថា វីរុសកូរ៉ូណា គឺជាវីរុសមួយ ដែលមានភាពកាចសាហាវយ៉ាងខ្លាំង នៅលើពិភពលោកដោយវា បានឆក់យកជីវិត យ៉ាងច្រើនខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ វីរុសនេះ អាចចម្លងតាមរយៈមនុស្ស ឬវត្ថុផ្សេងៗទៀត បានយ៉ាងឆាប់រហ័ស ដោយការប៉ះពាល់ដោយផ្ទាល់ រួចក៏បន្តទៅប៉ះពាល់ផ្ទាល់ជាមួយមាត់ ច្រមុះនិង ភ្នែក ដោយមិនបានលាងសំអាតបានត្រឹមត្រូវ ដែលហេតុនេះហើយទើប បានជាមានអ្នកឆ្លងច្រើន ដោយសារមិនមានការប្រុងប្រយ័ត្នខ្ពស់ ធ្វើឲ្យក្រុមគ្រូពេទ្យមានការលំបាកក្នុងការព្យាបាលយ៉ាងខ្លាំង ព្រោះតែកំណើនអ្នកជំងឺ មានកាន់តែច្រើនទៅៗ រីឯក្រុមគ្រូពេទ្យវិញក៏មានហានិភ័យខ្ពស់ក្នុងការឆ្លងដែរ ដោយសារត្រូវមើលថៃអ្នកជំងឺនិង ប៉ះពាល់ដោយផ្ទាល់ផងដែរ។

ជាក់ស្តែង ប្រពន្ធរបស់តារាចម្រៀងប្រុស Peter Andre ដែលមានវិជ្ជាជីវៈ ជាដុកទ័រ ដែលមានឈ្មោះថា Emily Macdonagh​ ដោយមានក្តីនឹករលឹកប្តី និងកូនៗខ្លាំងពេក នាងក៏បានខលមកផ្ទះតាមរយៈ Facetime ដើម្បីមើលមុខប្តី និងបង្រៀនដល់កូនផងដែរ ដោយសារតែ មិនអាចត្រលប់មកផ្ទះផងនោះ តែនាងមានភារកិច្ច ត្រូវជួយសង្គ្រោះអ្នកជំងឺដែលកំពុងតែ រងគ្រោះដោយសារវីរុសកូរ៉ូណា ថែមទាំងខ្លាចចម្លង ជំងឺទៅកាន់គ្រួសារទៀត ប្រសិនបើនាងបានឆ្លងវីរុសពិតមែន។

ក្រោយពីមហាជន បានឃើញបែបនេហើយ ពួកគេក៏សំដែងនូវអារម្មណ៍ក្តុកក្តួល និងអាណិតទៅលើ ក្រុមគ្រួសាររបស់ Peter Andrew ផងដែរ ដែលមិនអាចនៅផ្ទះជុំគ្នា ជាពិសេសកូនតូច ដែលខ្វះភាពកក់ក្តៅ ពីម្តាយតែម្តង៕

សូមចូលមើលរូបខាងក្រោម៖

Peter Andreនិង Emily Macdonagh
Peter Andreនិង Emily Macdonagh
Peter Andreនិង Emily MacdonaghPeter Andreនិង Emily Macdonagh
Peter Andreនិង Emily MacdonaghPeter Andreនិង Emily Macdonagh
Peter Andreនិង Emily Macdonagh
Peter Andreនិង Emily Macdonagh
Emily Macdonagh បង្រៀនកូនតាម Facetime
Emily Macdonagh បង្រៀនកូនតាម Facetime
Emily Macdonagh បង្រៀនកូនតាម Facetime
Emily Macdonagh បង្រៀនកូនតាម Facetime
Peter Andreនិង Emily Macdonagh
Peter Andreនិង Emily Macdonagh
Peter Andreនិង Emily Macdonagh
Peter Andreនិង Emily Macdonagh
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T