Barcelona បានចូលខ្លួនប្រជែងជាមួយ Arsenal និង Everton ស្រវាយកខ្សែប្រយុទ្ធកំពុងឡើងជើងម្នាក់នេះ

//s5.kh1.co/af/afacc409328fba3c44e152278cb02bd31be7890a.jpg
កីទ្បា

 ០៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Barcelona បានចូលខ្លួនប្រជែងជាមួយ Arsenal និង Everton ស្រវាយកខ្សែប្រយុទ្ធ Jonathan David របស់​ Gent

បរទេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបអ្នកមានបុណ្យ FC Barcelona បានចូលខ្លួនប្រជែងជាមួយ ក្លិបកាំភ្លើងធំ Arsenal និង ក្លិបស្ករគ្រាប់ Everton ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធក្លិប Gent នៅលីគកំពូលប៊ែលហ្សិក កីឡាករ ខ្សែប្រយុទ្ធ Jonathan David

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jonathan David
  កីឡាករ Jonathan David

Jonathan ស្ថិតក្នុងរ៉ាដារបស់ Arsenal ក្នុងការមកជំនួសតំណែងកីឡាករ Pierre-Emerick Aubameyang និង Alexandre Lacazette ខណៈខ្សែប្រយុទ្ធវ័យ២០ឆ្នាំ ក៏ស្ថិតក្នុងបញ្ជីគោលដៅ របស់នាយកផ្នែកកីឡារបស់ក្លិប Everton លោក Marcel Brand ផងដែរ។

កីឡាករ Aubameyang និង Lacazette
កីឡាករ Aubameyang និង Lacazette

Jonathan ជាខ្សែប្រយុទ្ធកំពុងលេចធ្លោមួយរូបនៅក្របខណ្ឌ Jupiler Pro League។ ជាក់ស្ដែងក្នុងរដូវកាលនេះ គេរកបាន១៨គ្រាប់ហើយ និងបញ្ជូនបាល់ឲ្យមិត្តសម្រចទីបានរហូតដល់៨ដង ក្នុងចំណោមការបង្ហាញខ្លួន ២៣ប្រកួត។ ទន្ទឹមនឹងទម្រង់លេងដ៏ល្អនេះ ក្លិប Gent រំពឹងថានឹងទទួលបានសំណើដេញថ្លៃ ក្នុងតម្លៃមួយខ្ពស់សម្រាប់រូបគេនៅរដូវក្ដៅខាងមុខ។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត Daily Star ក្លិប Barcelona ហាក់ឈានទៅមុខមួយជំហានមុន Arsenal និង Everton ដោយក្លិបយក្សនៅតំបន់កាតាឡាន់ បានជួបពិភាក្សាជាមួយតំណាងរបស់​ Jonathan រួចរាល់ហើយ។

 កីឡាករ Jonathan David
 កីឡាករ Jonathan David

គួរបញ្ជាក់ថា ក្រៅពីក្លិបធំៗទាំង៣ខាងលើ ក្នុងនោះក្លិប Bayern Munich, Inter Milan និង PSV Eindhoven ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើភាពរីកចម្រើនរបស់ខ្សែប្រយុទ្ធសញ្ជាតិកាណាដាផងដែរ៕

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T