កូវីដរំខានចិត្ត! Vill Wannarot មិនអាចធ្វើខួបកំណើតឲ្យមិត្តប្រុសរបស់ខ្លួនបាន តែសម្រេចចិត្តធ្វើបែបនេះជំនួសវិញ

//s5.kh1.co/c1/c190b321420ef22715209a07183c40ea96c0b6a4.jpg
នារី

 ០៣-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទោះបីមិនបានធ្វើខួបកំណើតឲ្យមិត្តប្រុស តែ Vill Wannarot បានជំនួសមកវិញនូវការឆ្លងថ្ងៃកំណើតតាមរយៈការនិយាយវីដេអូខល និង បង្ហោះវីដេអូដ៏ផ្អែមល្ហែមផងដែរ។

ថៃ៖ ក្រោយការអនុវត្តនូវគោលការណ៍គម្លាតសង្គម (Social Distancing) ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ និងការចម្លងពីមនុស្សម្នាក់ ទៅម្នាក់ផ្សេងទៀត តារាស្រីដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ one31 Vill Wannarot បានបង្ហាញនូវអារម្មណ៍សោកស្ដាយដែលខ្លួនមិនអាចរៀបចំធ្វើខួបកំណើតឲ្យមិត្តប្រុសជាតារារួមទ្រនំនឹងគ្នា គឺកម្លោះសង្ហា Jes Jesphipat បាន តែវាក៏មិនចោទជាបញ្ហាអ្វីធំដុំនោះឡើយ ដោយសារសុវត្ថិភាព និងសុខភាពគឺជារឿងចម្បង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាយ៉ាងនេះក្តី ក៏មិនមែនបានន័យថា Vill Wannarot បំភ្លេចចោលនូវខួបកំណើតមិត្តប្រុសរបស់ខ្លួនឡើយ ពោលគឺ Vill Wannarot បានជំនួសមកវិញនូវការឆ្លងថ្ងៃកំណើតតាមរយៈការនិយាយវីដេអូខល និង បង្ហោះវីដេអូដ៏ផ្អែមល្ហែមដែលអ្នកទាំងពីរបានថតជាមួយគ្នាមុនពេលកើតមានវីរុសកូវីដ១៩ ព្រមជាមួយនឹងចំណងជើងដ៏មានន័យថា៖ HAPPY BIRTHDAY TO MY @jesjpp នៅប្រឡែងគ្នាឡើងមុខក្រៀមស្វិតអស់ហើយ ជូនពរឲ្យមានក្តីសុខច្រើនៗ ហើយនឹងនៅផ្ដល់កម្លាំងគ្រប់រឿងដូចដែលធ្លាប់ធ្វើកន្លងមក សូមឲ្យជាឆ្នាំថ្មីដែលល្អណា ដឹងស្រាប់ហើយថា ...ស្រឡាញ់

បន្ទាប់ពីស្រីស្អាត Vill បង្ហោះបែបនេះនៅលើគណនីអ៊ិនស្តាក្រាមរបស់ខ្លួន មិត្តអ្នកសិល្បៈជាច្រើន និងអ្នកគាំទ្រក៏បានចូលទៅខមមិនជូនពរ Jes Jesphipat ក្នុងឱកាសថ្ងៃកំណើត និងជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាយូរអង្វែង៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូជូនពរថ្ងៃកំណើត Jes Jesphipat
ការនិយាយវីដេអូខលឆ្លងថ្ងៃកំណើតរបស់អ្នកទាំងពីរ
ការនិយាយវីដេអូខលឆ្លងថ្ងៃកំណើតរបស់អ្នកទាំងពីរ
Vill Wannarot និង Jes Phipat
Vill Wannarot និង Jes Phipat
Vill Wannarot និង Jes Phipat
Vill Wannarot និង Jes Phipat
Vill Wannarot និង Jes Phipat
Vill Wannarot និង Jes Phipat
Vill Wannarot និង Jes Phipat
Vill Wannarot និង Jes Phipat
 Jes Phipat
 Jes Phipat
Vill Wannarot
Vill Wannarot
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T