សម័យកូរ៉ូណា តារាថៃល្បីៗត្រូវប៉ាន់ក្នុងការផ្សព្វផ្សាយផលិតផលប្រភេទនេះតែម្ដង

//s5.kh1.co/29/299231a53dec5f59550b247ec59afcaf2a6f2100.jpg
នារី

 ០៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាថៃល្បីៗជាច្រើនកំពុងតែត្រូវប៉ាន់ក្នុងការផ្សព្វផ្សាយឲ្យហាងលក់អាហារតាមអនឡាញ។

ថៃ៖ ស្របពេលដែលវីរុសកូវីដ១៩ កំពុងវាយលុកខ្លាំងនៅទូទាំងពិភពលោក ប្រជាពលរដ្ឋស្ទើរគ្រប់រូបត្រូវបានគេតម្រូវឲ្យស្នាក់នៅផ្ទះ និងកុំចេញទៅក្រៅជាដាច់ខាតបើគ្មានការចាំបាច់។ ដូច្នេះហើយ តម្រូវការនៃកម្មង់ទំនិញតាមអនឡាញ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់សាធារណជនទូទៅ ជាពិសេសគឺផ្នែកចំណីអាហារតែម្ដង ដោយសារតែគ្មាននរណាម្នាក់អាចរស់នៅដោយមិនបានបរិភោគអ្វី ឬទ្រាំទទួលទានអាហារស្ដុកទុកដដែលៗនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

និយាយពីតារាថៃល្បីៗទាំងនេះវិញ រួមមានដូចជា Taew Natapohn, Mark Prin, Kimberly, Boom Suphaporn, Por Natthawut, Bella Ranee, Vill Wannarot, Jame Ma និងតារាល្បីជាច្រើនរូបទៀត កំពុងតែត្រូវប៉ាន់ក្នុងការផ្សព្វផ្សាយឲ្យហាងលក់អាហារតាមអនឡាញ ដែលមានគ្រប់មុខគ្រប់ប្រភេទ តាំងពីអាហារឆ្អិនស្រាប់ សាច់ បន្លែ ផ្លែឈើជាដើម នៅលើគណនីអ៊ិនស្តាក្រាមរបស់ខ្លួន ដែលជាហេតុទាក់ទាញអារម្មណ៍អ្នកគាំទ្រឲ្យទ្រាំមិនកម្មង់ទិញតាមអាយដលរបស់ខ្លួនមិនបានពិតមែន៕

Taew Natapohn
Taew Natapohn
Mark និង Kimberly
Mark និង Kimberly
Boom Suphaporn
Boom Suphaporn
Boom Suphaporn
Boom Suphaporn
Por Natthawut
Por Natthawut
Bella Ranee
Bella Ranee
Vill Wannarot
Vill Wannarot
Jame Ma
Jame Ma
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T