អំឡុងពេល Self-Quarantine នៅផ្ទះ តើគួរធ្វើអ្វីខ្លះដើម្បីកុំឲ្យអផ្សុកពេក?

//s5.kh1.co/fe/fe8c60f935456c98f02ccc593641eec9e5c7dc03.jpg
យល់ដឹង

 ០៣-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្នុងកំឡុងពេលវីរុសកូវីដ ១៩ គន្លឹះ ៦យ៉ាង ដែលអ្នកគួរធ្វើនៅក្នុងអំឡុងពេល Self-Quarantine។

កូវីដ១៩ ជាជំងឺថ្មីដែលយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ដតាមក្បួនអនាម័យឲ្យបានត្រឹមត្រូវ។ ដើម្បីអាចទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ បានយ៉ាងមានប្រសិទ្ធិភាព គឺមានតែការមានទំនួសខុសត្រូវខ្ពស់ចំពោះខ្លួនឯង ពោលគឺត្រូវការពារខ្លួន និងពិនិត្យតាមដានសុខភាពខ្លួនឯងដោយខ្លួនឯង។ ប្រសិនបើអ្នកមានប្រវត្ដិទើបតែត្រលប់មកពីក្រៅប្រទេស គួរតែសម្រាកនៅផ្ទះយ៉ាងតិច១៤ថ្ងៃសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះនៅក្នុងអំឡុងពេល Self-Quarantine នៅផ្ទះ តើគួរធ្វើអ្វីខ្លះដើម្បីកុំឲ្យអផ្សុកពេក?

១. អានសៀវភៅ

ពេលវេលានេះ ជាឱកាសដែលអ្នកគួរតែសប្បាយក្នុងការអានសៀវភៅសម្រាប់អ្នកចូលចិត្តអាន ហើយក៏ជាពេលដែលល្អសម្រាប់ហាត់រៀនអាន និងបង្កើនទម្លាប់នៃការអានសៀវភៅ សម្រាប់អ្នកដែលមិនសូវចូលចិត្តអាន។ អ្នកអាចត្រៀមសៀវភៅដែលអ្នកចូលចិត្ដ ហើយអានដោយរីករាយជាមួយនឹងភាពស្ងប់ស្ងាត់។

រូបតំណាង
រូបតំណាង

២. ផឹកតែ ផឹកកាហ្វេព្រឹកៗដើម្បីឲ្យអារម្មណ៍ស្រស់ស្រាយ

ភ្ញាក់ពីដេកភ្លាម រត់មកបើកបង្អួចមើលព្រះអាទិត្យរះ ស្រូបយកថាមពលព្រះអាទិត្យ ជាមួយនឹងខ្យល់ត្រជាក់បែបធម្មជាតិ មុនចូលទៅលុបលាងមុខ។ បន្ទាប់មកចូលទៅធ្វើអាហារពេលព្រឹកបន្តិចបន្តួច ហើយកុំភ្លេចឆុងកាហ្វេក្ដៅៗ ឬតែ​ ប្រសិនបើអ្នកចូលចិត្ត ដើរទៅមុខរានហាលរបស់អ្នក នោះអារម្មណ៍រំភើបប្រាកដជាកើតមានសម្រាប់អ្នក។ អ្វីដែលពិសេស អ្នកអាចនៅក្បែរមនុស្សជាទីស្រឡាញ់របស់អ្នកកាន់តែច្រើន និងអាចជជែកគ្នាលេងយ៉ាងសប្បាយចិត្ត ក្រោមពន្លឺថ្ងៃក្តៅ។

រូបតំណាង
រូបតំណាង

៣. មើលខ្សែភាគយន្ដ មើលទូរស្សន៍ដើម្បីតាមដានព័ត៌មាន

នេះជារឿងដែលមិនបាច់ប្រាប់ក៏អ្នកធ្វើវារាល់ថ្ងៃទៅហើយ។ អ្នកអាចរកមើលរឿងណាដែលមានប្រយោជន៍សម្រាប់ការគិត ឬដែលមានគំនិតអប់រំល្អៗ ក្នុងការដោះស្រាយបញ្ហា ឬបង្រៀនអ្នកពីរបៀបនៃការរស់នៅក្នុងសង្គម។ ប្រសិនបើអ្នក ជាមនុស្សដែលចូលចិត្តទស្សនៈវិជ្ជា និងការដឹកនាំប្រទេសជាតិ ខ្ញុំសូមណែនាំអ្នកមើលរឿង នគរបី ឬសាមកុក រឿងស៊ូតង់ប៉ រឿងតុលាមុខដែក រឿងស្ត្រីក្នុងវិថីនយោបាយជាដើម។

រូបតំណាង
រូបតំណាង

៤. ដេកឲ្យស្កប់ស្កល់

នៅពេលនេះ អាចជាពេលដែលអ្នកត្រូវតែដេកឲ្យបានស្កប់ស្កល់ ព្រោះទ្រាំយូរមកហើយ មិនងាយមានឱកាសនេះនោះទេ។ ដេកឲ្យសប្បាយចិត្ត តែកុំដេកច្រើនពេក វានឹងធ្វើឲ្យអ្នកធ្លាប់ខ្លួន។ នៅពេលដែលអ្នកសប្បាយចិត្ត នោះទោះបីជាកូវីដ១៩សាហាវយ៉ាងណា ក៏អ្នកមិនរំជួលចិត្តដែរ។

រូបតំណាង
រូបតំណាង

៥. រៀនជំនាញថ្មីៗ

វាជារឿងដែលប្រពៃណាស់ ប្រសិនបើអ្នកឆ្លៀតយកឱកាសនេះ ទៅរៀនជំនាញផ្សេងៗតាមប្រព័ន្ធ អនឡាញ។ អ្នកអាចរៀន ឌីហ្សាញ រៀនកាត់ត រៀនភាសា រៀនធ្វើម្ហូប ប្រសិនបើនៅមិនទាន់ចេះទេ ជាពិសេសស្រីៗ និងពង្រឹងជំនាញរបស់ខ្លួនឲ្យកាន់តែពូកែថែមទៀត។

រូបតំណាង
រូបតំណាង

៦. បង្កើតមុខរបរបន្ថែម

អ្នកអាចប្រើឱកាសនេះ គិតបានស៊ីជម្រៅទៅលើរឿងអ្វីមួយ ឬរឿងរកស៊ីរបស់អ្នក ថាតើអ្នកគួរធ្វើអ្វីបន្ដទៀត? អ្នកអាចបង្កើតមុខរបរអនឡាញផ្សេងៗដើម្បីរកចំណូល ឬក៏មានអ្នកខ្លះយកពេលនេះទៅសរសេរសៀវភៅជាដើម៕

Nget Sovanmaly
កូនផ្កាយ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T