វេជ្ជបណ្ឌិតអ៊ីតាលីព្រមានអំពីការឆ្លងកាន់តែខ្លាំង ពីអ្នកជំងឺបញ្ជូនទៅមណ្ឌលថែទាំសុខភាព

//s5.kh1.co/6a/6a245a14869ad9ce2c3ddbe0973eae26c8411565.jpg
សង្គម

 ០៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមវេជ្ជបណ្ឌិតអ៊ីតាលី និងសហភាពអឺរ៉ុបបានព្រមានថា គោលនយោបាយរបស់រដ្ឋាភិបាលដែលគ្រោងបញ្ជូនអ្នកជំងឺដែលត្រូវឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែមានអ្នកផ្ទុកមេរោគកូរ៉ូណា។

ក្រុងរ៉ូម៖ ក្រុមវេជ្ជបណ្ឌិតអ៊ីតាលី និងសហភាពអឺរ៉ុបបានព្រមានថា គោលនយោបាយរបស់រដ្ឋាភិបាលដែលគ្រោងបញ្ជូនអ្នកជំងឺដែលត្រូវឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែមានអ្នកផ្ទុកវីរុសកូរ៉ូណា ទៅកាន់មណ្ឌលថែទាំសុខភាពនោះ ទំនងជាអាចធ្វើឲ្យ «ផ្ទុះការឆ្លងកាន់តែខ្លាំងឡើង» នៅក្នុងប្រទេសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានមនុស្សជាង ២៨ ០០០ នាក់ នៅក្នុងមន្ទីរពេទ្យ នៅក្នុងនោះមានអ្នកជំងឺជាង ៤ ០០០ នាក់ស្ថិតនៅក្នុងការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត គ្រែត្រូវបានបន្ថែមទៀតទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន និងក្រុមអ្នកដែលមិនអាចជាសះស្បើយ ក្នុងការដាក់នៅផ្ទះដាច់ដោយឡែកពីគេ ត្រូវបានកំពុងបញ្ជូនទៅព្យាបាលនៅតាមផ្ទះ ឬបានតម្រូវឲ្យទៅស្នាក់នៅក្នុងសណ្ឋាគារ។

https://s5.kh1.co/__image/w=650,h=443,q=100/7c/7c4c58051616e028638c7f3ab44e089878c629da.jpg

វីរុសកូរ៉ូណាបានផ្ទុះរីករាលដាលនៅគ្រប់ទីកន្លែងរស់នៅទាំងអស់ នៅទូទាំងប្រទេសអ៊ីតាលី នៅក្នុងអ្វីដែលត្រូវបានគេកំពុងចាត់ទុកថាជា «ការសម្លាប់រង្គាលយ៉ាងស្ងៀមស្ងាត់បំផុត» នៅក្នុងប្រទេស អ៊ីតាលី។

ក្រុមអ្នកជំនាញបានថ្លែងថា មនុស្សរាប់រយនាក់បានស្ថិតនៅក្នុងការព្យាបាលនៅតាមផ្ទះ ត្រូវបានគេព្រួយបារម្ភថា នឹងអាចស្លាប់ដោយសារជំងឺនេះ ដោយមានមនុស្សជាង ៦០០ នាក់ផ្សេងទៀត ស្ថិតនៅក្នុងតំបន់ប៊ឺរហ្គាម៉ូតែមួយគត់ បានរងការវាយប្រហារយ៉ាងខ្លាំង ទោះបីជាទិន្នន័យមិនអាចរកឃើញក្តី ដោយមានក្រុមជនរងគ្រោះជាច្រើន ត្រូវបានគេរាយការណ៍ថា មិនបានទៅធ្វើតេស្តនោះទេ។ ពួកគេបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកជំងឺ៕

https://s5.kh1.co/__image/w=650,h=366,q=100/04/0401f2f2819ce5a9e88adaf2e05f1d91edff149f.jpg
Nget Sovanmaly
កូនផ្កាយ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T