រឿងភាគថ្មីរបស់ Kimberly កំពុងរងការរិះគន់ដោយសារមូលហេតុមួយនេះ

//s5.kh1.co/bc/bc3ce871a281fd9ddb315e020d1f3c9a745ef24e.jpg
នារី

 ០២-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រឿង Dang Duang Hareuthai បានចាក់បញ្ចាំងជាផ្លូវការ វាបែរជាទទួលលទ្ធផលខុសពីការរំពឹងទុក ដោយសារតែនៅពេលដែលរឿងនេះចាក់បញ្ចាំងបានកាន់តែច្រើនភាគ ចំនួនអ្នកទស្សនាកាន់តែធ្លាក់ចុះជាបន្តបន្ទាប់។

ថៃ៖ ខ្សែភាពយន្តភាគថៃរឿង Dang Duang Hareuthai ដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជារឿងភាគមួយដែលទស្សនិកជនធ្លាប់សង្ឃឹមថានឹងទទួលបាននូវការគាំទ្រខ្លាំង ដោយសាររឿងនេះមានការចូលរួមសម្ដែងពីសំណាក់តារាល្បីជួរមុខប្រចាំប៉ុស្តិ៍លេខ៣ Kimmy Kimberly ជាគូនឹងតារាប្រុសជើងចាស់ Tik Jesdaphon ហើយក៏ជាការផលិតឡើងវិញពីរឿងដែលធ្លាប់ល្បីខ្លាំងរបស់ប៉ុស្តិ៍លេខ៧កាលពីឆ្នាំ២០០៨។ ប៉ុន្តែនៅពេលដែលរឿងនេះបានចាក់បញ្ចាំងជាផ្លូវការ វាបែរជាទទួលលទ្ធផលខុសពីការរំពឹងទុក ដោយសារតែនៅពេលដែលរឿងនេះចាក់បញ្ចាំងបានកាន់តែច្រើនភាគ ចំនួនអ្នកទស្សនាកាន់តែធ្លាក់ចុះជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យកត់សម្គាល់ អ្នកទស្សនារឿងនេះ បានរិះគន់យ៉ាងខ្លាំងទៅបច្ចេកទេសកុំព្យូទ័រនៃការកាត់តរបស់រឿងនេះ។ រឿង Dang Duang Hareuthai ជាសាច់រឿងនិយាយពីត្រកូលរាជវង្សបរទេស ដូច្នេះហើយវាទាមទារការកាត់តច្រើន ជាពិសេសទៅលើទេសភាព ដើម្បីកែច្នៃឲ្យមើលទៅដូចជាតួអង្គទាំងអស់កំពុងសម្ដែងនៅបរទេសពិតៗ។

ក្នុងនោះ ទស្សនិកជនភាគច្រើនបានរិះគន់ថា ការកាត់តនេះមានលក្ខណៈហួសសម័យខ្លាំងប្រៀបដូចជារឿងភាគកាលពី២០ឆ្នាំមុន រីឯអ្នកខ្លះទៀតក៏បានលើកឡើងថា វាមានលក្ខណៈចំឡែកៗ ប្រៀបបីដូចជារឿងគំនូរជីវចល មិនមែនដូចជារឿងមនុស្សពិតៗឡើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នរឿង Dang Duang Hareuthai បានក្លាយទៅជារឿងដែលមានចំនួនអ្នកទស្សនាទាបបំផុតប្រចាំដើមឆ្នាំ២០២០ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រហូតដល់មានអ្នកខ្លះលើកឡើងថា គេទ្រាំមើលរឿងនេះដើម្បីគាំទ្រ Kimberly តែប៉ុណ្ណោះ៕

បើចង់ជ្រាបច្បាស់ថាអ្វីដែលទស្សនិកជនថៃលើកឡើងជាការពិតឬយ៉ាងណា សូមទស្សនារូបភាពដកស្រង់ខ្លះៗចេញពីរឿង Dang Duang Hareuthai ខាងក្រោម៖

ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
ឈុតមួយនៃរឿង Dang Duang Hareuthai
Kimberly
Kimberly
Kimberly និង Tik Jesdaphon
Kimberly និង Tik Jesdaphon
Kimberly និង Tik Jesdaphon
Kimberly និង Tik Jesdaphon
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T