Tite ថាមានតែកីឡាករ ២រូបនេះទេ ដែលមានកម្រិតខ្ពស់ជាង Neymar កាលពីពេលនៅ Barcelona

//s5.kh1.co/52/52eec909be2f0b9c7302edc10430f0973df0957d.jpg
កីទ្បា

 ០២-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Tite ថាមានតែ Ronaldo និង Messi ទេ ដែលមានកម្រិតខ្ពស់ជាង Neymar កាលពីពេលនៅ Barcelona

បារាំង៖ ទម្រង់លេងរបស់ Neymar ជាមួយក្លិបអ្នកមានបារាំង Paris Saint-Germain ហាក់មិនសូវល្អដូចកាលពីពេលមុន។ ជាមួយគ្នានេះ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលលោក Tite ក៏មិនដែលភ្លេចអំពីទម្រង់លេងដ៏ល្អរបស់គេកាលពីនៅ Barcelona នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar
កីឡាករ Neymar

Neymar បានចាកចេញពីកីឡដ្ឋាន Camp Nou ទៅកាន់រដ្ឋធានីរបស់ប្រទេសបារាំង កាលពីឆ្នាំ១០១៧ ក្នុងតម្លៃខ្លួនបំបែកឯតទគ្គកម្ម ២២២លានអឺរ៉ូ ប៉ុន្តែទម្រង់លេងរបស់គេនៅទីនោះមិនសមប្រកបទៅនឹងតម្លៃនៃការផ្ទេរនោះទេ។

កីឡាករ Neymar
កីឡាករ Neymar

ថ្លែងប្រាប់ France Football គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Tite បាននិយាយយ៉ាងដូច្នេះថា៖

ពេលវេលាដ៏ល្អបំផុតសម្រាប់ Neymar គឺនៅពេលដែលគេលេងឲ្យ Barcelona។ មានកីឡាករតែ២រូបប៉ុណ្ណោះដែលស្ថិតនៅកម្រិតខ្ពស់ជាង Neymar នៅកំឡុងពេលនោះគឺ Cristiano Ronaldo និង Lionel Messi។

 Tite
លោក Tite និងកីឡាករ Neymar
លោក Tite និងកីឡាករ Neymar

គួរឲ្យដឹងដែរថា នៅរដូវកាលនេះ​ Neymar ចូលលេងឲ្យ PSG បាន២៣ប្រកួត រកគ្រាប់បាល់បាន១៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១០លើក៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T