ប្រទេសថៃ​មានអ្នកឆ្លងវីរុស​កូរ៉ូណា​ថ្មីចំនួន ១​០៤ នាក់​ និងអ្នកស្លាប់​ ៣ នាក់បន្ថែម​ទៀត

//s5.kh1.co/b0/b0008f3876d651c1c16e114aa07c08990d7d5c16.jpg
សង្គម

 ០២-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងកូវីត-១៩នៅប្រទេសថៃ បានកើនឡើងដល់​ ១,៨៧៥ នាក់

បាងកក៖ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបាន​ឱ្យដឹងថា ប្រទេស​ថៃបានរកឃើញ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១​០៤ នាក់​ និងអ្នកស្លាប់​ ៣ នាក់បន្ថែម​ទៀត។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយ​ទី ០២ ខែ មេសា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលិកពេទ្យកំពុងវាស់កំដៅបុរសម្នាក់ ខណៈម្នាក់ទៀតកំពុងបូមឈាម​ដើម្បីធ្វើតេស្តបឋម​រកវីរុសកូវីត-១៩​
បុគ្គលិកពេទ្យកំពុងវាស់កំដៅបុរសម្នាក់ ខណៈម្នាក់ទៀតកំពុងបូមឈាម​ដើម្បីធ្វើតេស្តបឋម​រកវីរុសកូវីត-១៩​

លោក Taweesin Wisanuyothin ដែលជាអ្នកនាំពាក្យបាននិយាយថា៖

​អ្នកស្លាប់ទាំង ៣ នាក់​នោះគឺសុទ្ធតែជាជនជាតិថៃទាំងអស់ ​រួមមានទី១ បុរសអាយុ ៧៧ ឆ្នាំ​ បានឆ្លងជំងឺដោយសារមានទាក់ទងជិតស្និតជាមួយអ្នក​ជំងឺកូវីត-១៩ ទី២ បុរសអ្នកបើកបរអាយុ ៥៥ ឆ្នាំនៅឯអាកាសយានដ្ឋានសុវណ្ណភូមិក្រុងបាងកក ចំណែកឯទី៣ បុរសអាយុ ៥៧ ឆ្នាំ​ ដែលធ្លាប់មានជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាម​ពីមុនមក។

Taweesin Wisanuyothin
អ្នកស្ម័គ្រចិត្ត​ម្នាក់ កំពុងផ្តល់​ជែលលាងដៃដល់ជនអនាថា មុនពេលពួកគេទទួលអាហារនៅវត្ត Wat Arun Ratchavararam​
អ្នកស្ម័គ្រចិត្ត​ម្នាក់ កំពុងផ្តល់​ជែលលាងដៃដល់ជនអនាថា មុនពេលពួកគេទទួលអាហារនៅវត្ត Wat Arun Ratchavararam​

​សូមបញ្ជាក់ផងដែរថា ​បើគិតមកដល់ថ្ងៃនេះ ប្រទេសថៃមានអ្នកឆ្លងវីរុស​កូរ៉ូណាសរុប ១,៨៧៥ នាក់ ហើយក្នុងនោះមានអ្នកជំងឺ ១៥ នាក់បានស្លាប់បាត់បង់ជីវិត ​ ខណៈអ្នកជំងឺ ៥០៥ នាក់ផ្សេងទៀត​ បាន​ទទួលការព្យាបាលជាសះស្បើយ៕

មន្ទីរពេទ្យ  Pranangklao​ ក្នុងខេត្ត Nonthaburi
មន្ទីរពេទ្យ Pranangklao​ ក្នុងខេត្ត Nonthaburi
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T