ក្រុមស៊ើបការណ៍អាមេរិកនិយាយថា ប្រទេសចិនព្យាយាមលាក់បាំង ចំនួនករណីសរុបនៃជំងឺកូវីដ-១៩ ប៉ុន្ដែត្រូវលោក ត្រាំ ដាក់តបទៅវិញថា...

//s5.kh1.co/f7/f72b884940511a2721a68002a8ea288bb50e7744.jpg
សង្គម

 ០២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មន្ត្រីម្នាក់បាននិយាយថា របាយការណ៍នេះត្រូវបានទទួលដោយសេតវិមាន កាលពីសប្ដាហ៍មុន។

អាមេរិក៖ យោងតាមមន្ដ្រីអាមេរិកចំនួន ៣ រូបបានឲ្យដឹងថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកបានធ្វើសេចក្ដីសន្និដ្ឋាន នៅក្នុងរបាយការណ៍ចម្រុះមួយ ផ្ញើទៅកាន់សេតវិមាន។ នៅក្នុងរបាយការណ៍នោះបាននិយាយថា ប្រទេសចិនបានលាក់បាំងវិសាលភាពនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅក្នុងប្រទេសរបស់ខ្លួន ជុំវិញករណីឆ្លងសរុបនិងស្លាប់នៃជំងឺថ្មីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីទាំងនោះសុំមិនបញ្ចេញឈ្មោះ ដោយសារតែរបាយការណ៍នេះគឺជាការសម្ងាត់ ហើយពួកគេបានបដិសេធ មិននិយាយលម្អិតអំពីខ្លឹមសាររបស់វាទេ។ ប៉ុន្ដែពួកគេបាននិយាយថា ការធ្វើសេចក្ដីរាយការណ៍ជាសាធារណៈរបស់ប្រទេសចិន ស្ដីពីករណីឆ្លងនិងស្លាប់គឺមានចេតនាមិនបង្ហាញ ឲ្យពេញលេញ។

សហគមន៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកបាននិយាយថា ប្រទេសចិនព្យាយាមលាក់បាំងចំនួនករណីសរុបនៃជំងឺកូវីដ-១៩
សហគមន៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកបាននិយាយថា ប្រទេសចិនព្យាយាមលាក់បាំងចំនួនករណីសរុបនៃជំងឺកូវីដ-១៩

មន្ដ្រីពីរនាក់បាននិយាយថា របាយការណ៍បានសន្និដ្ឋានថា ចំនួនតួលេខដែលបានរាយការណ៍របស់ប្រទេសចិនគឺមិនពិតនោះទេ។ មន្ត្រីម្នាក់បាននិយាយថា របាយការណ៍នេះត្រូវបានទទួលដោយសេតវិមាន កាលពីសប្ដាហ៍មុន។

ការផ្ទុះឡើងនៃជំងឺកូវីដ-១៩បានចាប់ផ្ដើម នៅខេត្ដហ៊ូប៉ី ប្រទេសចិន នៅចុងឆ្នាំ ២០១៩ ប៉ុន្ដែប្រទេសចិនបានរាយការណ៍ជាសាធារណៈតែ ៨២,០០០ ករណី និងអ្នកស្លាប់ ៣,៣០០ នាក់ នេះបើយោងតាមទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins University។

លោក ត្រាំ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ
លោក ត្រាំ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ

លោក ត្រាំ បាននិយាយកាលពីថ្ងៃពុធថា ទិន្នន័យវីរុសក្នុងប្រទេសចិន ដែលត្រូវបានគេរាយការណ៍ ហាក់ដូចជាមានភាពល្អប្រសើរ ប៉ុន្ដែលោកមិនបានទទួលរបាយការណ៍ពីអ្នកស៊ើបការណ៍ ដែលនិយាយថា ប្រទេសចិនបានលាក់បាំងវិសាលភាពនៃការផ្ទុះឡើងនោះទេ។

លោកបានបន្ថែមទៀតថា សហរដ្ឋអាមេរិកនិងចិនកំពុងមានទំនាក់ទំនងឥតឈប់ឈរ ហើយទីក្រុងប៉េកាំងនឹងចំណាយថវិកាចំនួន ២៥០ ពាន់លានដុល្លារ ដើម្បីទិញផលិតផលរបស់អាមេរិក។ លោកបាននិយាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងចិនថា៖ «យើងចង់រក្សាវា ពួកគេក៏ចង់រក្សាវា»៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T