មកមែនដឹងតែកប់ហើយ! Real Madrid ចង់បានខ្សែប្រយុទ្ធវ័យក្មេងបារាំង ដែលអាចនឹងក្លាយជា Benzema ទីពីរ

//s5.kh1.co/86/865cc52551acdba925169f966009e59a317d76d4.jpg
កីទ្បា

 ០២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Real Madrid ចង់បានខ្សែប្រយុទ្ធវ័យក្មេងបារាំង ដែលអាចនឹងក្លាយជា Benzema ទីពីរ កីឡាករ Rayan Cherki ខណៈបច្ចុប្បន្នគេកំពុងបង្ហាញភាពលេចធ្លោជាមួយ Lyon

អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ​ Real Madrid ចាប់អារម្មណ៍ក្នុងការនាំចូលខ្សែប្រយុទ្ធវ័យក្មេងរបស់ Lyon កីឡាករ Rayan Cherki នៅទីផ្សាររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Rayan Cherki
កីឡាករ Rayan Cherki

កីឡាករវ័យ១៦ឆ្នាំបានបង្ហើបអារម្មណ៍ក្នុងការមកលេងឲ្យ Real Madrid ដោយនិយាយនៅក្នុងបទសម្ភាសមួយកាលពីសប្ដាហ៍មុន ហើយបើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ ក្ដីសុបិនរបស់គេក៏ខិតជិតក្នុងការសម្រេចផងដែរ។

Cherki ដែលគេប្រដូចទៅនឹង Karim Benzema បានបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ក្នុងក្របខណ្ឌ Ligue 1 និងបានទាក់ចិត្តរបស់អ្នកចាត់ការទូទៅ Real Madrid ឲ្យចង់បានរូបគេទៅរួមក្រុម។

កីឡាករ Rayan Cherki
កីឡាករ Rayan Cherki

បើតាមកាសែតអេស្ប៉ាញ El Confidencial បានឲ្យដឹងថាយុវជន Cherki ចង់ផ្លាស់មក Real Madrid ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន នៅពេលទីផ្សារដោះដូរចាប់ផ្ដើម។

មានវ័យត្រឹម១៦ឆ្នាំ Cherki បង្ហាញខ្លួនឲ្យក្រុមធំ Lyon បានដល់ទៅ១២ប្រកួតនៅរដូវកាលនេះ និងអាចរកបាន៣គ្រាប់ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីតំបន់ប្រយុទ្ធខាងលើ គេក៏អាចលេងនៅតំបន់បម្រើប្រយុទ្ធផងដែរ៕

កីឡាករ Rayan Cherki
កីឡាករ Rayan Cherki

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T