នៅមិនសុខ Pat ចេញមុខនិយាយទៅកាន់អតីតស្វាមី តាមរយៈសារមួយ អានហើយចុកឈាម

//s5.kh1.co/48/48d214f9d4d291d64d73562309c9c60867749396.jpg
តារា & កម្សាន្ដ

 ០២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពេល ដែលអតីតស្វាមី របស់ តារាស្រីដ៏ល្បី នាង Pat Napapa បានបង្ហើបពីហេតុផលខ្លះៗ ដែលធ្វើឲ្យនាង ត្រូវដកខ្លួនចេញ មិនបានយូរប៉ុន្មាន ស្រាប់តែ តារាស្រីរូបនេះ បានបង្ហោះសារបែបនេះ ទៅកាន់អតីតស្វាមី

ថៃ៖​ វាបានក្លាយទៅជា ប្រធានបទដ៏ក្ដៅគគុក ក្រោយពេល ដែលអតីតស្វាមី របស់តារាស្រីដ៏ល្បី នាង Pat Napapa  បានបង្ហើបពីហេតុផលខ្លះៗ ដែលធ្វើឲ្យ Pat ត្រូវដកខ្លួនចេញ ដើម្បីស្វែងរកអនាគតថ្មី ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនយូរប៉ុន្មាន ស្រាប់តែ តារាស្រី Pat បានបង្ហោះសារមួយ និយាយទៅកាន់ អតីតស្វាមីរបស់ខ្លួនថា៖

 ពីអ្វីដែលគាត់ បានបង្ហោះទាំងអស់ វាធ្វើឱ្យ Pat មើលឃើញ អ្វីៗជាច្រើន នៅក្នុងខ្លួនគាត់ ឃើញពីគំនិតរបស់គាត់ ឃើញពីសកម្មភាពរបស់គាត់ ហើយបានមើលឃើញកាន់តែច្បាស់ជាងមុនថែមទៀត។ ហើយក៏ត្រលប់មកគិតថា ... សូមអរគុណសម្រាប់ថ្ងៃនោះ ថ្ងៃដែល Pat បានសម្រេចចិត្ត បញ្ចប់អ្វីៗទាំងអស់  Pat បានជ្រើសរើសត្រឹមត្រូវហើយ។  Pat សូមអរគុណ ចំពោះការលើកទឹកចិត្ត សម្រាប់យើងទាំងពីរនាក់ សូមអរគុណ ដែលស្រលាញ់ Racing ហើយក៏ អរគុណដែលបាននៅជាមួយ យើងទាំង ៣ នាក់ ប៉ុន្តែឥឡូវនេះ វាបានចប់ទៅហើយ។

សាររបស់ Pat

ក្រោយពីបានឃើញបែបនេះ មិត្តភក្តិរួមអាជីព ព្រមទាំងហ្វេនៗជាច្រើន បានមកចូលរួមលើកទឹកចិត្ត ក៏ដូចជាគាំទ្រ រាល់ការសម្រេចចិត្ត របស់នាងគ្រប់ៗគ្នា ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

 Pat 
 Pat 
 Pat 
 Pat 
 Pat និង កូនប្រុស
 Pat និង កូនប្រុស
 Pat និង កូនប្រុស
 Pat និង កូនប្រុស
 Pat និង អតីតស្វាមី 
 Pat និង អតីតស្វាមី 
 Pat និង អតីតស្វាមី ព្រមទាំងកូនប្រុស
 Pat និង អតីតស្វាមី ព្រមទាំងកូនប្រុស
 Pat និង អតីតស្វាមី ព្រមទាំងកូនប្រុស
 Pat និង អតីតស្វាមី ព្រមទាំងកូនប្រុស
សាររបស់ Pat
សាររបស់ Pat
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T