ឌូតឺតេ៖ ​ពលរដ្ឋណាដែលមិនគោរពតាមច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន នោះនឹងត្រូវបាញ់សម្លាប់ចោល

//s5.kh1.co/b5/b59fa6b14c2133595251743c56e42bb2714dec42.jpg
សង្គម

 ០២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មនុស្សប្រមាណជាង ២,៣១១ នាក់​បានឆ្លងវីរុសកូវីត-១៩ នៅប្រទេសហ្វីលីពីន

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមាន​ថា ​ពលរដ្ឋណាដែល​មិនព្រមគោរពតាមបទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន ​នឹងត្រូវបានបាញ់សំលាប់ចោល។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ថ្ងៃទី​ ២ ខែមេសា ឆ្នាំ ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
របាំង​រារាំងផ្លូវ​ ដើម្បីការពារសង្កាត់ពីការរីករាលដាលនៃជំងឺ​កូវីត-១៩ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន​
របាំង​រារាំងផ្លូវ​ ដើម្បីការពារសង្កាត់ពីការរីករាលដាលនៃជំងឺ​កូវីត-១៩ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន​

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោក ឌូតឺតេ បាននិយាយថា៖

វាជារឿងសំខាន់ណាស់ ដែល​ពលរដ្ឋគ្រប់រូបត្រូវចូលរួមសហការនិងអនុវត្តតាមវិធានការដោយស្នាក់នៅក្នុងផ្ទះ ខណៈពេលដែលអាជ្ញាធរកំពុងតែព្យាយាមកាត់បន្ថយការឆ្លងរាលដាលនៃវីរុសកូវីត-១៩ នៅក្នុងប្រទេស។

 រ៉ូឌ្រីហ្គោ ឌូតឺតេ
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ

លោកបានបន្តទៀតថា

ស្ថានភាពនៃចំនួនអ្នកឆ្លងជំងឺនៅក្នុងប្រទេសគឺកាន់តែអាក្រក់ទៅៗហើយ ដូច្នេះខ្ញុំសូមបញ្ជាក់ពីបញ្ហានេះម្តងទៀត ហើយអ្នកទាំងអស់គ្នាត្រូវតែស្តាប់។ បទបញ្ជារបស់ខ្ញុំទៅប៉ូលិសនិងយោធា…ប្រសិនបើមានពលរដ្ឋណា​បង្កជាបញ្ហាអ្វីមួយ ដូចជាការវាយតដៃ​ ដោយមិន​ព្រមគោរពតាមច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយធ្វើឱ្យជីវិត​ប៉ូលិសនិងយោធាស្ថិតក្នុងគ្រោះថ្នាក់នោះ ចូរបាញ់សម្លាប់ពួកគេចោលទៅ តើ​អ្នក​យល់ទេ? ​សម្លាប់ចោល ប្រើសើរជាងទុកឱ្យនៅបង្កបញ្ហា​។

 រ៉ូឌ្រីហ្គោ ឌូតឺតេ
សមាជិកនៃប៉ូលីសជាតិហ្វីលីពីន
សមាជិកនៃប៉ូលីសជាតិហ្វីលីពីន

គួរជម្រាបផងដែរថា បើគិតមករហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីន មានអ្នកស្លាប់ដោយសារវីរុសកូវីត-១៩ ​ចំនួន ៩៦ នាក់  ហើយបានឆ្លងដល់មនុស្សប្រមាណ​ ២,៣១១ នាក់ ត្រឹមតែរយៈពេលបីសប្តាហ៍ប៉ុណ្ណោះ៕

ហ្វីលីពីន ដាក់ប្រទេសក្នុងគ្រាអាសន្ន
ហ្វីលីពីន ដាក់ប្រទេសក្នុងគ្រាអាសន្ន
ម៉ានីល ប្រទេសហ្វីលីពីន
ម៉ានីល ប្រទេសហ្វីលីពីន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T