មើលរូបទាំងនេះ ទើបដឹងថាLouis Scott និងភរិយា កាន់តែស្រលាញ់គ្នាចាក់ទឹកមិនលេច មានទាំងសារចាក់ដោតថា...

//s5.kh1.co/99/997a62283872a63411709a9630d878a2eddf2c2c.jpg
តារា & កម្សាន្ដ

 ០២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បើទោះបីជារៀបការនឹងគ្នារួចថ្មីៗមែន ប៉ុន្តែតារាប្រុសរូបនេះ តែបង្ហោះនូវរូបភាពផ្អែមល្ហែមជាមួយភរិយាជានិច្ច ធ្វើឲ្យហ្វេនៗ ច្រណែនមិនស្ទើរទេ។

ថៃ៖ ជាការពិតណាស់ កាលពីថ្ងៃទី ២០ ខែមិនា កន្លងទៅថ្មីៗនេះ តារាសម្ដែងល្បីឈ្មោះ លោក Louis Scott និង Noon Ramida បានសម្រេចចិត្ត រៀបការជាមួយគ្នា ក្រោយទាក់ទងគ្នា អស់រយៈពេលជិត១០ឆ្នាំកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បន្ទាប់ពីបាន បញ្ចប់ពិធីមង្គលការ ដែលមានភាពសាមញ្ញ ដោយមានតែសាច់ញាតិទាំងសងខាង និងមិត្តជិតដិតប៉ុណ្ណោះនោះ ថ្មីៗនេះ គេសង្កេតឃើញថា តារាប្រុសរូបនេះ បានបង្ហាញផ្ទះថ្មី ដ៏ធំស្កឹមស្កៃរបស់លោក និងភរិយា និងបានចូលរស់នៅ យ៉ាងមានសុភមង្គលផងដែរ។

ជាមួយគ្នានេះដែរ បើទោះបីជារៀបការនឹងគ្នារួចមែន តែតារាប្រុសរូបនេះ តែបង្ហោះនូវរូបភាពផ្អែមល្ហែម ជាមួយភរិយាជានិច្ច ធ្វើឲ្យហ្វេនៗ ច្រណែនមិនស្ទើរទេ។ ហើយកាលពីពេលថ្មីៗនេះ លោកបានបង្ហោះ នូវរូបភាព និងពាក្យពេចន៍មួយចំនួននិយាយ ទៅកាន់ភរិយា​ នៅលើបណ្ដាញសង្គម Instagram ឃើញហើយពិតជាស្វីតមិនធម្មតា ដោយលោកបានរៀបរាប់ថា៖

វាជាអារម្មណ៍ពិបាកពន្យល់។ ប៉ុន្តែចង់ប្រាប់ ទៅកាន់នារីម្នាក់នេះ សូមអរគុណចំពោះការធ្វើឲ្យខ្ញុំក្លាយជាមនុស្សល្អ។ សូមអរគុណចំពោះ ការព្រួយបារម្ភ និងការយកចិត្តទុកដាក់ចំពោះខ្ញុំ ។ ខ្ញុំពិតជាមនុស្សសំណាងណាស់។ ខ្ញុំនិងសន្យាថា​នឹងមើលថែប្រពន្ធ និងក្រុមគ្រួសាររបស់ខ្ញុំ អោយបានល្អបំផុតតាមដែលខ្ញុំអាចធ្វើបាន” ។

 Louis Scott

ទស្សនារូបភាពខាងក្រោម៖

Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T