ហ៊ានពេកហើយ! រដ្ឋាភិបាល​បញ្ជាមិន​អោយ​ប្រមូល​ផ្ដុំទេ ​តែ​មួយ​​ក្រុម​​នេះ ហ៊ាន​ជប់​លៀង​នៅ​លើ​ដំបូល​ផ្ទះ

//s5.kh1.co/a7/a70b6d031f08ef10b3a9920f0f3186a94cdbf9c4.jpg
សង្គម

 ០២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប៉ូលីសបានចាប់ខ្លួនជនបរទេស ៩ នាក់ និងស្ត្រីថៃ ៥ នាក់ដែលបានប្រព្រឹត្ត ខុសនឹងបទបញ្ជាប្រឆាំងនឹងការប្រមូលផ្តុំគ្នា ដើម្បីគ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីដ-១៩។

ខេត្តភូកេត៖ ប៉ូលីសបានចាប់ខ្លួនជនបរទេស ៩ នាក់ និងស្ត្រីថៃ ៥ នាក់ដែលបានប្រព្រឹត្ត ខុសនឹងបទបញ្ជាប្រឆាំង​នឹងការប្រមូលផ្តុំគ្នា ដើម្បីគ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេត្រូវបានចាប់ខ្លួននៅលើដំបូលផ្ទះជួលមួយនៅលើផ្លូវ Sirirat ក្នុងតំបន់ Patong នៃស្រុក Kathu កាលពីយប់​ថ្ងៃពុធ បន្ទាប់ពីប៉ូលីសបានទទួលពាក្យបណ្តឹងអំពីពិធីជប់លៀងឮសំឡេងខ្លាំងៗ។

ជនបរទេសដែលត្រូវបានចាប់ខ្លួនរួមមានបុរស ៦ នាក់និងស្ត្រី ៣ នាក់រួមមាន៖ ជនជាតិអូស្ត្រាលី Al-Mouzafar Mohamad អាយុ ២២ ឆ្នាំ, ជនជាតិអង់គ្លេស Britons Oliver Hoskins អាយុ ២៣ ឆ្នាំ, Alan Jonesអាយុ ២២ ឆ្នាំ និង Stuart McDonough អាយុ ២៩ ឆ្នាំ, ជនជាតិអ៊ុយក្រែន Zakharov Andrii អាយុ ២៧ ឆ្នាំ,  Petriv Tetiana អាយុ ២២ ឆ្នាំ,  Chala Anasiia អាយុ ២២ ឆ្នាំ និង Semko Iana អាយុ ៣១ ឆ្នាំ, និងជនជាតិអាមេរិក Russell Robertson អាយុ ៣២ ឆ្នាំ។

ស្ត្រីថៃទាំង ៥ នាក់នោះមាន៖ នាង Nida Usen អាយុ ៣១ ឆ្នាំមកពីខេត្ត Satun, នាង Boonchanok Roongruang អាយុ ៣៦ មកពីខេត្ត Trang, នាង Supika Kitdee អាយុ ២៨ មកពីខេត្តឈុនបូរី, នាង Narumon Thuadao អាយុ ២៣ មកពីខេត្ត ណាខុនស៊ីថាមម៉ារ៉ាត; និង នាង Wararin Jaidee អាយុ ៣៣ ឆ្នាំមកពីខេត្ត Satun ។

ប៉ូលីសបានរកឃើញកញ្ឆាចំនួន ៤ ក្រាម និងកូកាអ៊ីន ០,៩៤ ក្រាមជារបស់ពួកគេ ហើយក៏បានរឹបអូស​យកស្រា​ជា​ច្រើនដប និងឧបករណ៍បំពងសំឡេងជាច្រើនផងដែរ។

ពួកគេត្រូវបានចោទប្រកាន់ពីបទរំលោភទាំងបទបញ្ជាដាក់ប្រទេសគ្រាអាសន្ន និងបទបញ្ជារបស់អភិបាលខេត្តភូកេត​ហាមឃាត់មិនអោយមានការប្រមូលផ្តុំមនុស្ស៕

https://s5.kh1.co/__image/w=650,h=434,q=100/a7/a70b6d031f08ef10b3a9920f0f3186a94cdbf9c4.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T