ជម្រើសជាតិអាល្លឺម៉ង់ ចង់បានគ្រូបង្វឹកឆ្នើមនៅ PL មួយរូបនេះ ទៅដឹកនាំបន្តពី Joachim Low

//s5.kh1.co/b3/b3aa47b80b9fa6eae959fee5571e376b226c834d.jpg
កីទ្បា

 ០២-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជម្រើសជាតិអាល្លឺម៉ង់ ចង់បានគ្រូបង្វឹករបស់ Liverpool លោក Jurgen Klopp ទៅដឹកនាំបន្តពី Joachim Low

អាល្លឺម៉ង់៖ ក្រុមជម្រើសជាតិអាល្លឺម៉ង់បានសម្លឹងឃើញអ្នកចាត់ការទូទៅរបស់ Liverpool លោក Jurgen Klopp ដើម្បីយកទៅបន្តលោក Joachim Low ក្នុងតំណែងជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិរហស្សនាមឥន្រ្ទីដែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jurgen Klopp
លោក Jurgen Klopp

ក្រោយចូលមកដឹកនាំនៅកីឡដ្ឋាន Anfield កាលពីឆ្នាំ២០១៥ លោក Jurgen Klopp ជួយ Liverpool ឈ្នះបាន១៥៥ប្រកួត ពីការប្រកួតសរុបចំនួន២៥៦ ខណៈកិច្ចសន្យារវាងបុរសវ័យ៥៧ឆ្នាំនិងក្លិបជើងឯក Champions League រដូវកាលមុនមានសុពលភាពកំណត់រហូតដល់ឆ្នាំ២០២៤។

យ៉ាងណាមិញ បើតាម The Mirror លោក Klopp ធ្លាប់បាននិយាយថា Liverpool គឺជាក្លិបចុងក្រោយដែលលោកដឹកនាំ ដោយអតីតអ្នកចាត់ការទូទៅ Dortmund រូបនេះចាប់អារម្មណ៍ក្នុងការដឹកនាំក្រុមជម្រើសជាតិវិញម្ដង។

លោក Jurgen Klopp
លោក Jurgen Klopp

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Klopp មិនមានចេតនាក្នុងការចាកចេញពី Liverpool នោះទេ ខណៈថ្នាក់ដឹកនាំរបស់ក្លិបចង់រក្សាទុកបុរសញ្ជាតិអាល្លឺម៉ង់រូបនេះឲ្យបន្តនៅដឹកនាំក្នុងរយៈពេលយូរដូចលោក Sir Alex Ferguson ដឹកនាំ Manchester United។

គួរឲ្យដឹងដែរថា លោក Joachim Low កាន់តំណែងគ្រូបង្វឹករបស់ជម្រើសជាតិអាល្លឺម៉ង់តាំងពីឆ្នាំ២០០៦ ដោយដឹកនាំបាន១៨១ប្រកួត ហើយសមិទ្ធិផលធំបំផុតនោះគឺជួយអាល្លឺម៉ង់ឈ្នះពានរង្វាន់ FIFA World Cup 2014 នៅប្រទេសប្រេស៊ីល៕

លោក Joachim Low
លោក Joachim Low

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T