មិនគួរមើលរំលង រោគសញ្ញាទាំងនេះអាចបណ្តាលឲ្យមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ!

//s5.kh1.co/7a/7a67af3537f50ed431b018626e94c89e9cda05c2.jpg
នារី

 ០២-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជំងឺ​ដែលមនុស្សភាគច្រើនឧស្សាហ៍ជួបប្រទះ ហើយគិតថាជាជំងឺធម្មតានោះ គឺការរលាកច្រមុះ និងរលាកប្រអប់ឆ្អឹងអមរន្ធច្រមុះ។

ជំងឺ​ដែលមនុស្សភាគច្រើនឧស្សាហ៍ជួបប្រទះ ហើយគិតថាជាជំងឺធម្មតានោះ គឺការរលាកច្រមុះ និងរលាកប្រអប់ឆ្អឹងអមរន្ធច្រមុះ។ ផ្ទុយទៅវិញ ការ​រលាក​ច្រមុះ​ញឹក​ញាប់​អាច​វិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ ឬ​លាប់​សារ​ចុះ​សារ​ឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ជំងឺរលាកច្រមុះរ៉ាំរ៉ៃអាចមានរោគសញ្ញាច្រើនដូចជា តឹងច្រមុះ ហៀរសម្បោរ កណ្តាស់ រមាស់ច្រមុះ តឹងច្រមុះទាំងសង្ខាង ឬឆ្លាស់គ្នា។​ ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ អាច​មាន​សញ្ញា​ផ្សេង​ទៀត​រួ​ម​មាន ហុឹង​ត្រចៀក គេង​ស្រម៉ុក ស្ងួតមាត់ ក្អកស្ងួត​ ឈឺបំពង់ក រលាកបំពង់ខ្យល់​ និងរលាកទងសួតញឹកញាប់។ ក្រៅពីនេះ អ្នក​ជំងឺ​អាច​មាន​អាការៈ​ឈឺ​ក្បាល ឬ​ពិបាកដកដង្ហើម រមាស់ច្រមុះ ភ្នែក រន្ធត្រចៀក ជាពិសេសក្នុងករណី អាលែកហ្ស៊ីច្រមុះទៅតាមរដូវកាល។ អ្នក​ជំងឺ​អាច​បាត់​ក្លិន ឬ​អាច​បាត់បង់​ការ​ដឹង​រស​ជាតិ​អាហារ​ផង​ដែរ។ លើស​ពី​នេះ​ទៀត អ្នក​ជំងឺ​អាច​មាន​បញ្ហា​ដល់​ទងសួត ដោយ​មិន​បាន​ចាប់​អារម្មណ៍ ហត់​ពេល​ប្រឹង​ដក​ដង្ហើម តឹង​ទ្រូង​ជាដើម។ អ្នក​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​ អាច​ឡើង​ស្លេស្ម ដោយសារប្រតិកម្មទងសួត ដែលអាចវិវត្តទៅជាជំងឺហឺតបាន។

មន្ទីរពេទ្យ​កាល់ម៉ែត​ក៏​បាន​ពន្យល់​ពី​វិធីសាស្ត្រ​ក្នុង​ការ​ព្យាបាល ជំងឺរលាកច្រមុះផងដែរ ដែលវិធីសាស្រ្តទាំងនោះមានដូចខាងក្រោម៖

– ក្នុងករណីរលាកច្រមុះរ៉ាំរ៉ៃដោយអាលែកហ្ស៊ី ការប្រើថ្នាំបាញ់ច្រមុះ អាចមានប្រសិទ្ធភាពខ្ពស់ និងគ្មានផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺ។
– គេប្រើថ្នាំ Antihistamine បន្ថែម ក្នុងករណីដែលប្រើថ្នាំបាញ់ច្រមុះមិនធូរស្រាល
– រលាកច្រមុះនៅពេលមានផ្ទៃពោះ អាចលាងសម្អាតខាងក្នុងច្រមុះដើម្បីបានធូរស្រាល
– ប្រសិនរលាកច្រមុះដោយការប្រើថ្នាំ ត្រូវឈប់ប្រើថ្នាំជាចាំបាច់។

លើសពីនេះ ក្នុងករណីដែលរលាកច្រមុះរ៉ាំរ៉ៃបណ្តាលមកពីភាពមិនធម្មតានៅក្នុងច្រមុះ​ ពេទ្យអាច៖

– ដុត ឬកាត់សាច់ច្រមុះ​ ក្នុងករណីហើមសាច់ច្រមុះដែលបណ្តាលឲ្យ​តឹងច្រមុះជាប្រចាំ
– វះកាត់តម្រង់ឆ្អឹងជញ្ជាំងច្រមុះ ករណីវៀចឆ្អឹងខណ្ឌរន្ធច្រមុះខ្លាំង ដើម្បីសម្រួលមុខងារច្រមុះឲ្យមានសភាពធម្មតាវិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T