កូវីដ១៩៖ ថៃមានករណីឆ្លងសរុប ១៧៧១នាក់ ស្លាប់ ​១២​នាក់​​

//s5.kh1.co/a0/a09c6dde9b09c5902a3a23c588b27b38139ca4bb.jpg
សង្គម

 ០២-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើគិតក្នុងរយៈពេល២៤ម៉ោង នៅក្នុងប្រទេសថៃ មានករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ កើនឡើង១២០នាក់ ស្លាប់២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លង និងស្លាប់សរុប កើនឡើងដល់១៧៧១នាក់ ក្នុងនោះស្លាប់១២នាក់ និងជាសះស្បើយ៥០៥នាក់។

បើគិតក្នុងរយៈពេល២៤ម៉ោង នៅក្នុងប្រទេសថៃ មានករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ កើនឡើង១២០នាក់ ស្លាប់២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លង និងស្លាប់សរុប កើនឡើងដល់១៧៧១នាក់ ក្នុងនោះស្លាប់១២នាក់ និងជាសះស្បើយ៥០៥នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ វិបត្ដិកូវីដ១៩បានធ្វើឲ្យប្រទេសថៃ ស្ថិតក្នុងស្ថានភាពមួយដ៏អាក្រក់។ រីឯការឆ្លងរីករាលដាល ក៏នៅតែចេះបន្ដកើនឡើង ហើយមិនអាចមានលទ្ធភាពឆ្លើយតបបាន នៅក្នុងតំបន់។ និងខ្វះការប្រកាន់ខ្ជាប់ខ្ជួននូវវិន័យ ក៏ដូចជា ការយល់ដឹងអំពីសារសំខាន់ នៃការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក នៅឆ្ងាយពីសង្គម និងការប្រកាន់យកវិធានការចាំបាច់នានា សម្រាប់ទប់ស្កាត់វីរុសកូវីដ១៩នេះ។

យោងតាមអាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ នៅថ្ងៃនេះ (ទី២ មេសា) ថា ក្នុងរយៈពេល២៤ម៉ោងចុង​ក្រោយ​នេះ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងថ្មី កើនឡើងដល់១២០នាក់ និងស្លាប់២នាក់។ បើគិតតឹ្រមថ្ងៃទី២ ខែមេសា នៅទូទាំងប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩ សរុប១៧៧១នាក់ ក្នុងនោះស្លាប់១២នាក់ និងជាសះស្បើយ​៥០៥នាក់។

នៅក្នុងចំណោមរាជធានី-ខេត្ត ចំនួន៦២ របស់ថៃ គឺរាជធានីបាងកក ជាចំណុចមាន ការឆ្លងច្រើនជាងគេ ដោយមាន​អ្នកឆ្លង ចំនួន៨៤១នាក់។ បន្ទាប់មក​ គឺខេត្តណុនថាប៊ូរី មានអ្នកឆ្លង៨២នាក់ ខេត្ដភូកេតមានអ្នកឆ្លង ចំនួន៨០ករណី និងខេត្ដយ៉ាឡា​ មានអ្នកឆ្លង៤៩ករណី។

ប្រភពព័ត៌មានដដែលបានបន្ដថា ក្រៅពីអ្នកជំងឺខាងលើនេះ ក៏មានការសង័្សយចំនួន ២០,២៩៧​ ករណីផ្សេងទៀត នៅពាសពេញប្រទេស ហើយត្រូវបានដាក់ក្នុងការស៊ើបអង្កេត និងតាមដានសុខភាព។ មន្រ្ដីជំនាញសុខាភិបាលថៃ ធ្លាប់លើកឡើងថា កាលពីពេលថ្មីៗកន្លងមកនេះ ស្របពេលថ្ងៃបុណ្យចូលឆ្នាំថ្មី កាន់តែខិតចូលមកដល់ នាថ្ងៃទី​១៣-១៦ ខែមសា ខាងមុខនេះ ប្រជាពលរដ្ឋបាន និងកំពុងធ្វើដំណើរចាក ចេញ​ពីទីក្រុងជាបណ្ដើរៗ ឆ្ពោះទៅកាន់​ស្រុកកំណើត នៅតាមបណ្ដា​ខេត្តនានា។ នេះក៏ជាឱកាស នៃការរីករាលដាលវីរុសដ៏កាចសាហាវនេះផងដែរ។

ដោយសារតែការធ្វើដំណើររបស់ពលរដ្ឋ អាចនឹង ធ្វើឲ្យ ការឆ្លង​រាល​ដាល នៃវីរុសនេះកាន់តែច្រើនឡើងថែមទៀត​ រីឯ​វិធីសាស្រ្ដ ដែលអាចទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩ មានតែពលរដ្ឋកុំប្រមូលផ្ដុំគ្នា និងដាក់ខ្លួនឲ្យនៅដាច់​ដោយឡែកពីសង្គម ហើយប្រកាន់នូវវិធានការណែនាំនានារបស់ស្ថាប័នសុខាភិបាលតែប៉ុណ្ណោះ៕

https://s5.kh1.co/__image/w=650,h=433,q=100/f4/f4e401a0d554fbab7face5b4ec1c47e959b8241f.jpg
https://s5.kh1.co/__image/w=650,h=366,q=100/c2/c287742dd38c17db2cc295d6e10994b3e471e41f.jpg
https://s5.kh1.co/__image/w=650,h=434,q=100/13/13a7a5a3a23a910cc260c0568a3bb59be6177bc6.jpg
https://s5.kh1.co/__image/w=650,h=433,q=100/5d/5dccfc39a76eac4e0f72fc393bc614790f115c73.jpeg
https://s5.kh1.co/__image/w=650,h=366,q=100/39/397e7f2e269f21aa1273f274245d0438a70a98a6.jpg
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T