ទូទាំងពិភពលោក៖ អ្នកឆ្លង​កូវីដ១៩ កើន​ដល់​លើស​៩៣៦,០០០​​នាក់​ និងជាង​៤៧,០០០​នាក់ស្លាប់

//s5.kh1.co/23/23e83a14a99a86e891fb2b2cfc3fae1dfedf7223.jpg
សង្គម

 ០២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កូវីដ១៩៖ នៅទូទាំងសកលលោកបានកើនដល់៩៣៦,១៧០នាក់ហើយ ដោយក្នុងនោះ៤៧,២៤៩នាក់ស្លាប់បាត់បង់ជីវិត និង១៩៤,៥៧៨នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញត្រឹមព្រឹកថ្ងៃ ២ មេសានេះ

តាមគេហទំព័រពិភពលោក Worldometers គិតត្រឹមម៉ោង ១១:០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ នេះបានបង្ហាញឲ្យដឹងថា ចំនួនករណីសរុបនៃអ្នកឆ្លងជំងឺ​កូវីដ ១៩ នៅទូទាំងសកលលោកបាន​កើនដល់៩៣៦,១៧០នាក់ហើយ ដោយក្នុងនោះ៤៧,២៤៩នាក់ស្លាប់បាត់បង់ជីវិត និង១៩៤,៥៧៨នាក់ ផ្សេងទៀតបាន​ជាសះស្បើយឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេហទំព័រនេះដដែលបានបង្ហាញទៀតថា សម្រាប់ប្រទេសដែលឈរលេខ១ ក្នុងតារាងមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានចំនួន២១៥,០០៣នាក់ ក្នុងនោះអ្នកជំងឺ៥,១០២ស្លាប់។ សម្រាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ គឺប្រទេសអ៊ីតាលី និងអេស្ប៉ាញនៅបន្តបន្ទាប់គ្នា ដែលមានករណី​ឆ្លងសរុបលើសពី ១០០,០០០ករណីរៀងៗខ្លួន។

ទិន្នន័យ​ការកើត និងជាសះស្បើយ​ពីជំងឺកូវីដ​១៩​ នៅ​លើ​ពិភពលោក​
ទិន្នន័យ​ការកើត និងជាសះស្បើយ​ពីជំងឺកូវីដ​១៩​ នៅ​លើ​ពិភពលោក​

យោងតាមគេហទំព័រពិភពលោក Worldometers.info គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បង្ហាញថា៖

១៖ អាមេរិក ករណីឆ្លងកើនដល់ ២១៥,០០៣ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១០៤៩នាក់ ស្លាប់សរុប ៥១០២នាក់

២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១០,៥៧៤ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧២៧នាក់ ស្លាប់សរុប ១៣,១៥៥នាក់

៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១០៤,១១៨ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៩២៣នាក់ ស្លាប់សរុប ៩៣៨៧នាក់

៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៧៧,៩៨១ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១៥៦នាក់ ស្លាប់សរុប ៩៣១នាក់

៥៖ បារាំង ករណីឆ្លងកើនដល់ ៥៦,៩៨៩ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥០៩នាក់ ស្លាប់សរុប ៤០៣២នាក់

៦៖ អង់គ្លេស ករណីឆ្លងកើនដល់ ២៩,៤៧៤ អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៦៣នាក់ ស្លាប់សរុប ២៣៥២នាក់៕

ទិន្នន័យ​ការកើត និងជាសះស្បើយ​ពីជំងឺកូវីដ​១៩​ នៅ​លើ​ពិភពលោក​
ទិន្នន័យ​ការកើត និងជាសះស្បើយ​ពីជំងឺកូវីដ​១៩​ នៅ​លើ​ពិភពលោក​

ដោយឡែកសម្រាប់ប្រទេសចិនវិញដែលកន្លងមកត្រូវបានគេចាត់ទុកថា ជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺដ៏កាចសាហាវនេះតាំងពីដើមទី ឥឡូវនេះបានធ្លាក់មកត្រឹមចំណាត់ថ្នាក់លេខ៤ ដែលមានអ្នក​ឆ្លង​សរុបជាង៨០,០០០ករណី នៅទូទាំងប្រទេស ពោលគឺមានចំនួនតិចជាងសហរដ្ឋអាមេរិក រហូតដល់ជាង​១៣៣,០០០​ករណីឯណោះ៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T