ទីបំផុតមានក្លឹបចេញមកត្រងយក Braithwaite ហើយ ក្រោយ Barca ប្រកាសលក់ចេញវិញ

//s5.kh1.co/4d/4d1546c80fd597e041c857dc018f236e5e152290.jpg
កីទ្បា

 ០២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្លឹបញញួរធំ West Ham បានចូលខ្លួនដើម្បីទិញយកខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Martin Braithwaite ក្នុងតម្លៃប្រមាណ ១៥លានផោន។

តាមរបាយការណ៍របស់សារព័ត៌មាន Daily Mail បានចេញផ្សាយថា ក្លឹបញញួរធំ West Ham បានចូលខ្លួនដើម្បីទិញយកខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Martin Braithwaite ក្នុងតម្លៃប្រមាណ ១៥លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Martin Braithwaite
កីឡាករ Martin Braithwaite

ខ្សែប្រយុទ្ធ Martin Braithwaite បានចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona ពីក្លឹប Leganes កាលពីខែកុម្ភៈ ក្នុងតម្លៃ ១៨លានផោន ក្នុងកុងត្រារយៈពេល ៤ឆ្នាំ បន្ទាប់ពីទីផ្សារដោះដូរកីឡាករត្រូវបានបិទ ប៉ុន្តែត្រូវបានគេអនុញ្ញាតឱ្យចូលរួម និងលើកលែងចំពោះការនាំចូលសម្រាប់ជំនួសកីឡាករដែលរងរបួស។

កីឡាករ Martin Braithwaite
កីឡាករ Martin Braithwaite

ខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាក​ វ័យ ២៨ឆ្នាំរូបនេះ បង្ហាញខ្លួនបានត្រឹម ៣ប្រកួត​ប៉ុណ្ណោះសម្រាប់ Barcelona ហើយនឹងត្រូវលក់ចេញវិញភ្លាមៗ នៅពេលដែលបាល់ទាត់នឹងវិលត្រលប់មកវិញក្រោយជួបវិបត្តិជំងឺឆ្លងជាសកលបានបញ្ចប់ ស្របពេលដែលកីឡាកររបស់ក្លឹបបានជាពីរបួស។

កីឡាករ Martin Braithwaite កាលលេងនៅក្លឹប Middlesbrough
កីឡាករ Martin Braithwaite កាលលេងនៅក្លឹប Middlesbrough

ក្នុងចំណោម ៣ប្រកួតឱ្យក្លឹប Barcelona អតីតខ្សែប្រយុទ្ធក្លឹប Middlesbrough រូបគេបានរួមចំណែកជួយឱ្យក្លឹបឈ្នះបាន ២ក្រកួត និងចាញ់មួយប្រកួត ក្នុងនោះរូបគេចូលលេងបានចំនួន ២១នាទីក្នុងជំនួបធំបំផុតរបស់លីគកំពូលអេស្ប៉ាញ គឺជំនួប El Clasico ដោយចាញ់ក្លឹបអធិរាជស Real Madrid ២ទល់នឹង០ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ផងដែរ៕

កីឡាករ Martin Braithwaite ក្នុងជំនួប El Clasico
កីឡាករ Martin Braithwaite ក្នុងជំនួប El Clasico

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T