តក់ស្លុត! បើកឆាកខែថ្មី មីង ឆៃ លីដាឡែន ស្លាប់ដោយមហារីក និងអ៊ំ ស្លាប់ដោយCovid-19

//s5.kh1.co/9b/9b5f452b87bf632f899591352249748ac3d4d4e6.jpg
តារា & កម្សាន្ដ

 ០២-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិត​ជា​រន្ធត់​ណាស់​ត្រឹម​រយៈពេល​ដ៏ខ្លី​សោះ​ ​អ្នក​នាង​ឆៃ លីដាឡែន​ ត្រូវ​បាត់​បង់​សាច់ញាតិដល់​ទៅ​ពីរនាក់​។

ភ្នំពេញ៖ ពិតជា​ដំណឹង​ដ៏គួរ​ឲ្យ ​ក្រៀម​ក្រំ​មួយ​ ដែល​កាលពីពេល​ថ្មី​ៗ​នេះ​ អ្នក​នាង​ឆៃ លីដាឡែន​ បាន​បង្ហោះ​លើ ​បណ្តាញ​សង្គមផ្ទាល់​ខ្លួន ​របស់​អ្នក​នាង​​​ ​អំពី​ដំណឹងបាត់​បង់​ សាច់ញាតិ​​ ដល់​ទៅ​ពីរ​នាក់ ក្នុងពេល​តែ​មួយ ​​យ៉ាង​គួរ​ឲ្យ​អាណិត​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ​បើយោងតាម​ការ​បង្ហោះ​ របស់​អ្នក​នាង​ឆៃ លីដាឡែន​ បាន​សរសេររៀប​រាប់​ថា៖

 ក្នុងខែនេះ ហេតុអីខ្ញុំត្រូវបាត់បង មនុស្សជាទីស្រលាញ់ខ្ញុំ ដល់ទៅ២នាក់អញ្ចឹង? ដំបូងលោកណុប​ បាយ៉ារិទ្ធ ឆាតមកប្រាប់ តែខ្ញុំមិននឹកស្មានថា អ៊ំខ្ញុំ​ទេ​ តែដល់ខ្ញុំទទួលដំណឹង ពីគ្រួសារខ្ញុំ ទើប​ខ្ញុំដឹងថាអ៊ំខ្ញុំ ស្លាប់ដោយសារជំងឺCOVID-19 នៅប្រទេសបារាំង​ រំលងមិនបានប៉ុន្មានថ្ងៃផង​ ខ្ញុំមកដល់ស្រុកកំណើត​មីងខ្ញុំត្រូវស្លាប់ម្នាក់ទៀត ដោយជំងឺមហារីកកូនកណ្តុរ ក្នុងសួត សូមវិញាណក្ខន័អ៊ុំ និងមីង ទៅកាន់សុគតិភពចុះ សូមឲ្យជាតិក្រោយ សូមឲ្យអ៊ំ និងមីង មានសុខភាពល្អនឹង អាយុវែង RIP។

សារឆៃ លីដាឡែន

យ៉ាង​ណាមិញ ​ជុំវិញ​រឿងរ៉ាវដ៏​ក្រៀម​ក្រំ​នេះ ​គេក៏​ឃើញ​មាន​មិត្តៗ​សិល្បៈ និង​អ្នក​គាំទ្រ​របស់ ​អ្នក​នាង​ឆៃ លីដាឡែន ជា​ច្រើនក៏​បាន ​ចូល​មក​ជួយ​លើក​ទឹក​ចិត្ត​ និង​ព្យាយាម​ឲ្យ​អ្នក​នាង ​តស៊ូបន្ត​ទៅមុខ​ទៀត កុំ​បាក់​ទឹកចិត្ត​ផងដែរ។ គួរបញ្ជាក់ផងដែរថា អ៊ំរបស់តារាស្រីរូបនេះដែលស្លាប់ដោយសារតែCovid-19 គឺនៅប្រទេសបារាំង រីឯម្តាយមីងរបស់នាង ស្លាប់ដោយសារជំងឺមហារីកកូនកណ្តុរក្នុងសួត នៅប្រទេសខ្មែរផងដែរ៕

  អ្នក​នាង​ឆៃ លីដាឡែន​
  អ្នក​នាង​ឆៃ លីដាឡែន​
  អ្នក​នាង​ឆៃ លីដាឡែន​
  អ្នក​នាង​ឆៃ លីដាឡែន​
  សារដែល​អ្នក​នាង ​ឆៃ លីដាឡែន​ បាន​បង្ហោះ​
  សារដែល​អ្នក​នាង ​ឆៃ លីដាឡែន​ បាន​បង្ហោះ​
  មីង​របស់​អ្នក​នាង​ឆៃ លីដាឡែន​
  មីង​របស់​អ្នក​នាង​ឆៃ លីដាឡែន​
  អ៊ំរបស់​អ្នក​នាង​ឆៃ លីដាឡែន​
  អ៊ំរបស់​អ្នក​នាង​ឆៃ លីដាឡែន​
ឆៃ លីដាឡែន
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ៣៤ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T