Van Dijk សារភាពថាខ្សែប្រយុទ្ធ ២រូបនេះពិបាកបិទណាស់ តែអត់មាន Ronaldo

//s5.kh1.co/90/904d97cad1462f2d53ca808b4a3a55bce50ee6a9.jpg
កីទ្បា

 ០២-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Van Dijk សារភាពថាខ្សែប្រយុទ្ធ ២រូប Lionel Messi និង Sergio Aguero គឺជាប្រកួតប្រជែងដ៏ធំរបស់គេ

អង់គ្លេស៖ ខ្សែការពារ Virgil van Dijk របស់ Liverpool គឺជារនាំងការពារមួយរូបដែលមានសមត្ថភាពខ្ពស់ និងជាខ្សែការពារដ៏ឆ្នើមបំផុតមួយនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ខ្សែការពារជម្រើសជាតិហូឡង់បានឲ្យដឹងថាការលេងជាមួយ Lionel Messi និង Sergio Aguero គឺជាប្រកួតប្រជែងដ៏ធំរបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Virgil van Dijk
កីឡាករ Virgil van Dijk

ស្របពេលដែលក្របខណ្ឌ Premier League និងបណ្ដាលីគផ្សេងៗដទៃទៀតត្រូវបានផ្អាកដោយសារការរាតត្បាតនៃវីរុស Covid-19 ម្ចាស់អាវលេខ៤របស់ Liverpool កីឡាករខ្សែការពារបានផ្ដល់ឱកាសដល់អ្នកគាំទ្រចោទសួរគេនៅលើបណ្ដាញសង្គម Twitter។

ឆ្លើយសំណួរថា តើនរណាដែលគេគិតថាជាគូប្រជែងដ៏ស្វិតស្វាញបំផុតនៅក្នុងអាជីព Van Dijk បានឲ្យដឹងថា៖

មានខ្សែប្រយុទ្ធដែលល្អៗ និងពិបាកច្រើន ប៉ុន្តែចំពោះចម្លើយនេះគឺប្រហែលជា Messi។

Virgil van Dijk
កីឡាករ Virgil van Dijk និង Lionel Messi
កីឡាករ Virgil van Dijk និង Lionel Messi

បន្ទាប់មកសំណួរមួយទៀតដែលសួរថា តើនរណាដែលគេកត់សម្គាល់ថាពិបាកបំផុតសម្រាប់គេ ស្រាប់តែបេក្ខភាពប្រជែងពានរង្វាន់ Ballon d’Or 2019 ៣រូបចុងក្រោយ បានឆ្លើយយ៉ាងខ្លីថា៖

(Sergio) Aguero។

Virgil van Dijk
កីឡាករ Virgil van Dijk និង Sergio Aguero
កីឡាករ Virgil van Dijk និង Sergio Aguero

គួរឲ្យដឹងដែរថា Van Dijk បានផ្លាស់ពី Southampton មកចូលរួមជាមួយក្រុមលោក Jurgen Klopp កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃ ៨៥លានអឺរ៉ូ ដែលជាតម្លៃថ្លៃបំផុតសម្រាប់ខ្សែការពារនៅកំឡុងពេលនោះ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T