អាហ្វ្រិកខាងត្បូង៖ សពមេដឹកនាំប្រពៃណីនៅអាហ្វ្រិកខាងត្បូងលោក Tshekede Pitso វ័យ៧២ ត្រូវបានបញ្ចុះទាំងនៅក្នុងរថយន្ដប្រភេទ Mercedes Benz ស៊េរីឆ្នាំ១៩៩០ នៅភូមិ Jozana ក្នុងទីប្រជុំជន Sterkspruit

នៅក្នុងពិធីបញ្ចុះសព លោក Pitso ត្រូវបានក្រុមគ្រួសារពាក់អាវសាច់ក្រណាត់ពណ៌សឲ្យ ហើយដាក់អង្គុយនៅក្នុងរថយន្ដ ដោយដៃទាំងសងខាងកាន់ចង្កូត និងដាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាព ដែលមើលទៅហាក់បីដូចជាមនុស្សនៅមានជីវិតអីចឹង។ ចំណែករណ្ដៅផ្នូរវិញត្រូវបានជីកជម្រៅចំនួនប្រមាណ២.៤ម៉ែត្រ ហើយមានទីតាំងនៅក្បែរផ្ទះរបស់គាត់តែម្ដង។

កូនស្រីរបស់លោក Pitso បាននិយាយថា៖

សម្ដីកូនស្រីរបស់លោក Pitso

បើយោងតាមសម្ដីរបស់គ្រួសារបានឲ្យដឹងបន្ថែមទៀតថា លោក Pitso បានដួលស្លាប់ ដោយសារតែសុខភាពទ្រុឌទ្រោមខ្លាំងពេក។

យ៉ាងណាមិញ ជុំវិញនៃពិធីបញ្ចុះសពជាមួយរថយន្ដខាងលើនេះ គឺទទួលបានការអនុញ្ញាតជាផ្លូវការពីអាជ្ញាធរពាក់ព័ន្ធទាំងអស់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សពលោក Pitso កំពុងនៅក្នុងរថយន្ដ
សពលោក Pitso កំពុងនៅក្នុងរថយន្ដ
ទិដ្ឋភាពក្នុងពិធីបញ្ចុះសព
ទិដ្ឋភាពក្នុងពិធីបញ្ចុះសព
ទិដ្ឋភាពក្នុងពិធីបញ្ចុះសព
ទិដ្ឋភាពក្នុងពិធីបញ្ចុះសព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ