កូរ៉ូណាវីរុស៖ នាវិករបស់នាវាដឹកយន្តហោះអាមេរិកនឹង​ត្រូវដាក់​ឱ្យនៅដាច់​ដោយឡែកនៅកោះហ្គាម

//s5.kh1.co/60/60a9cfb4e554ecd5ef0c3565cef99343cb4e9fca.jpeg
សង្គម

 ០២-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមមន្រ្តីសហរដ្ឋអាមេរិកបានរៀបចំទីតាំងសម្រាប់នាវិកពីនាវាដឹកយន្តហោះដែលមានផ្ទុកវីរុស ដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅកោះហ្គាមជាកន្លែងដែលនាវានេះបានចូលចតចាប់តាំងពីថ្ងៃសុក្រ។

អាមេរិក៖ អ្នកគ្រប់គ្រងកោះហ្គាមបាននិយាយថា អ្នកដែលគ្មានវីរុសនឹងត្រូវផ្លាស់ទៅសណ្ឋាគារឬដាក់ឱ្យនៅដាច់ដោយឡែកពីមូលដ្ឋានកងទ័ពជើងទឹក។​ របាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០០ នាក់នៅលើនាវា USS Theodore Roosevelt បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=342,q=100/a7/a7d22eb2db43cd05ba79eb3f2e6abcde05a5f1e1.jpeg

កាលពីដើមសប្តាហ៍នេះ នាវិករបស់កប៉ាល់បានទទូចសុំឱ្យនាវិករបស់គាត់ភាគច្រើនឲ្យនៅដាច់ដោយ ឡែកនៅកោះហ្គាមនេះ ដើម្បីជៀសវាងការស្លាប់ពីវីរុស​ COVID-19។

រហូតមកដល់ពេលនេះ​ នាវិកពីនាវាដឹកយន្តហោះមួយនេះត្រូវបានដាក់ឲ្យចតនៅផែមូលដ្ឋានកងទ័ពជើងទឹក។ លោក Brett Crozier បានសរសេរលិខិតជូនដំណឹងទៅមន្ទីរប៉ង់តាហ្គោនដែលជាការិយាល័យកណ្តាលរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ថាការផ្ទុះឡើងនៅលើកប៉ាល់របស់គាត់គឺកើនយ៉ាងគំហុក ពីព្រោះសមាជិកនាវិកកំពុងរស់នៅក្នុងបន្ទប់​ដ៏តូចចង្អៀតរបស់នាវា។

https://s5.kh1.co/__image/w=650,h=434,q=100/ed/ed4647baacedae204b20431cb086ec7742c5224f.jpeg

លោកបានសរសេរនៅក្នុងលិខិតចុះថ្ងៃទី ៣០ ខែមីនាថា នេះមិនមែនយុគសង្គ្រាមនោះទេ ដូច្នេះពួកយើងក៏មិនត្រូវបូជាជីវិតដើម្បីជំងឺនេះដែរ​។ រដ្ឋមន្រ្តីស្តីទីនៃកងទ័ពជើងទឹកលោក Thomas Modly បានប្រាប់ MSNBC កាលពីថ្ងៃពុធថា នាវិក ១.០០០ នាក់ត្រូវបានគេយកចេញពីកប៉ាល់ ហើយមនុស្សជាច្រើនទៀតត្រូវបានគេនាំទៅកាន់ដែនកោះដើម្បីព្យាបាល ហើយអ្នកផ្សេងទៀតនឹងនៅលើទូកដើម្បីឱ្យនាវាដំណើរការ។

https://s5.kh1.co/__image/w=650,h=434,q=100/05/05cc645e6fca496bac0718428d172f43a341c522.jpeg

លោក Modly បាននិយាយថាសមាជិកនាវិកទាំងអស់នឹងត្រូវបានធ្វើតេស្តរកមើលជំងឺនេះ។ គួរបញ្ជាក់ថា នាវានេះអាចផ្ទុកមនុស្សបានរហូតដល់ ៦០០០ នាក់ ហើយលេខាធិការរូបនេះបាននិយាយថា ឧបករណ៍តេស្តរកជំងឺចំនួន ៨០០​គ្រឿង អាចបានដាក់ឲ្យប្រើបាស់កាលពីសប្តាហ៍មុនហើយវានឹងត្រូវបញ្ជូនបន្ថែមទៀត។

យោងតាមកាសែតក្នុងតំបន់ Pacific Daily News បានឲ្យដឹងថាអភិបាលគ្រប់គ្រងកោះហ្គាមគឺលោកស្រី Lou Leon Guerrero បានរាយការណ៍ថាខ្លួនបានគាំទ្រការផ្លាស់ប្តូរនេះ ប៉ុន្តែវាមិនមែនជាការសម្រេចចិត្តដោយងាយៗនោះទេ។

https://s5.kh1.co/__image/w=650,h=366,q=100/2f/2fbd875f219649cc1472c03250a3df10ffa4a723.jpeg

មួយរយៈចុងក្រោយនេះ កោះហ្គាមកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺឆ្លងដ៏អាក្រក់បំផុតនៅក្នុង Micronesia ដោយមានករណីចំនួនជិត ៧០ ករណី។ ដើម្បីបងា្ករវីរុសពីការរីករាលដាលបន្ថែមទៀត នាវិកទាំងអស់ដែលបានដាក់នៅដាច់ពីគ្នារយៈពេល ១៤ ថ្ងៃ។ ហើយពួកគេក៏នឹងមានការត្រួតពិនិត្យសុខភាពប្រចាំថ្ងៃផងដែរ៕

Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T