កុំពូកែដៀលគេថាកន្ធាត់ពេក! មើលចុះពេលនេះ Jacquelina Jossa ស្ទើរតែមានវិបត្តិផ្លូវចិត្ត ព្រោះពាក្យនេះហើយ

//s5.kh1.co/5e/5ed02770d523cb02a48a4a67c6c6c86b14944b6b.jpg
តារា & កម្សាន្ដ

 ០២-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Jacquelina Jossa ខឹងដាច់ក្បាលដាច់កន្ទុយ និងគម្រាមធ្វើធ្វើទណ្ឌកម្មលើខ្លួនផ្ទាល់ នៅពេលដែលមាន នរណាម្នាក់និយាយបង្អាប់បែបអវិជ្ជមានទៅលើ នាងតទៅទៀត។

បរទេស៖ ប្រសិនជាអ្នកចូលចិត្ត ទស្សនាភាពយន្តលក្ខណៈច្រើនភាគ ជាភាសាអង់គ្លេសនោះ លោកអ្នកប្រាកដជាស្គាល់ តារាសម្តែងស្រី ដែលមានឈ្មោះថា Jacqueline Jossa ជាក់ជាមិនខាន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាស្រីរូបនេះ មានភាពល្បីល្បាញកាលយូរលង់ណាស់មកហើយ ដោយសារមួយរយៈក្រោយមកនេះ នាងមានភាពមមាញឹកជាមួយ គ្រួសារតែនាងមានកូនពីររួចទៅហើយ ដូច្នេះនាង មិនអាចមាន ពេលគ្រប់គ្រាន់ដើម្បីសម្តែងភាពយន្ត ទៀតបានឡើយ។

ជាក់ស្តែង ថ្មីៗនេះ Jacquenlin Jossa បានការខឹងសម្បារយ៉ាងខ្លាំង ជុំវិញរឿងរ៉ាវដែល មហាជននិយាយបង្អាប់ នាងថា មានរាងធាត់ និងអាក្រក់ជាដើម ដែលធ្វើឲ្យនាងអាក់អន់ស្រពន់ចិត្ត យ៉ាងខ្លាំងរហូតដល់ថ្នាក់ គម្រាមថា នឹងធ្វើទារុណកម្មខ្លួននាង ផ្ទាល់តែម្តង នៅពេលដែលមាននរណាម្នាក់ និយាយបង្អាប់បែបអវិជ្ជមាន ទៅលេីនាង។ 

លើសពីនេះ តារាស្រីមួយរូបនេះ បានបន្តទៀតថា រូបនាងគឺជាមនុស្សប្រតិកម្មខ្លាំង ដូច្នេះរាល់ពាក្យអវិជ្ជមាន ដែលប្រើប្រាស់ទៅលើរូបនាង គឺអាចនឹងក្លាយជាការពិត។

ក្រោយពីមហាជន បានឃើញតារាស្រី ដែលមានកូនពីរនេះ បង្ហោះបែបនេះហើយ ធ្វើឲ្យមហាជនមានមន្ទិលសង្ស័យថា Jacquenlin Jossa គឺប្រាកដជាមានវិបត្តិផ្លូវចិត្តជាមិនខាន ដោយមួយរយៈក្រោយមកនេះ​ គេសង្កេតឃើញអាការៈ របស់នាងកាន់តែប្លែកទៅៗ៕

សូមចូលមើល រូបភាពខាងក្រោម៖

Jacquenlin Jossa
Jacquenlin Jossa
Jacquenlin Jossa
Jacquenlin Jossa
Jacquenlin Jossa
Jacquenlin Jossa
Jacquenlin Jossa
Jacquenlin Jossa
Jacquenlin Jossa
Jacquenlin Jossa
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T