គួរឲ្យភ្ញាក់ផ្អើល! ភ័ស្ដុតាងថ្មីមួយបានបង្ហាញថា ទ្វីបអង់តាក់ទិកធ្លាប់មានព្រៃទឹកភ្លៀង កាលពីរាប់លានឆ្នាំមុន

//s5.kh1.co/ed/eda07b019bd3c653cc4849cb453bfec827cf919c.jpg
បច្ចេកវិទ្យា

 ០២-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការប្រើឧបករណ៍ស៊ីធីស្កេនដើម្បីពិនិត្យមើលស្នូលដី បានបង្ហាញនូវគំរូព្រៃ លំអងផ្កា និងប្រព័ន្ធប្ញស ដែលត្រូវបានរក្សាទុកយ៉ាងល្អ ដែលពួកគេអាចកំណត់រចនាសម្ព័ន្ធកោសិកា។

បរទេស៖ នៅពេលដាយណូស័រត្រាច់ចរនៅលើផែនដី កាលពី ៩០ លានឆ្នាំមុន ផែនដីរបស់យើងគឺជាកន្លែងដែលមានអាកាសធាតុក្ដៅ រួមទាំងទ្វីបអង់តាក់ទិកនៅប៉ូលខាងត្បូង។ យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អង់តាក់ទិកក៏ជាតំបន់ដែលធ្លាប់ទ្រទ្រង់ព្រៃទឹកភ្លៀង នៅពេលនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកវិទ្យាសាស្ត្របានយកបំណែកដីនៅក្នុងសមុទ្រ Amundsen ភាគខាងលិចទ្វីបអង់តាក់ទិក ចន្លោះខែកុម្ភៈនិងមីនា ក្នុងឆ្នាំ ២០១៧។ សំណាកស្នូលដីនេះត្រូវបានគេយកនៅជិតកោះ Pine និងតំបន់ផ្ទាំងទឹកកក Thwaites។ ការប្រើឧបករណ៍ស៊ីធីស្កេនដើម្បីពិនិត្យមើលស្នូលដី បានបង្ហាញនូវគំរូព្រៃ លំអងផ្កា និងប្រព័ន្ធប្ញស ដែលត្រូវបានរក្សាទុកយ៉ាងល្អ ដែលពួកគេអាចកំណត់រចនាសម្ព័ន្ធកោសិកា។

គំរូព្រៃទឹកភ្លៀងនៅទ្វីបអង់តាកទិក កាលពី ៩០ លានឆ្នាំមុន
គំរូព្រៃទឹកភ្លៀងនៅទ្វីបអង់តាកទិក កាលពី ៩០ លានឆ្នាំមុន

ពួកគេបានកំណត់អាយុកាលនៃដីនេះដែលមានជីវជាតិល្អ តាំងពី ៩០ លានឆ្នាំមុន។ ការសិក្សារបស់ពួកគេត្រូវបានចេញផ្សាយនៅថ្ងៃពុធ ក្នុងទិនានុប្បវត្តិ Nature។

អ្នកវិទ្យាសាស្ត្រដឹងថា អំឡុងសម័យកាលដាយណូស័រ អាកាសធាតុនៅពេលនោះមានស្ថានភាពក្ដៅ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ពាក់កណ្តាលយុគសម័យ Cretaceous ចាប់ពី ៨០ លានដល់ ១១៥ លានឆ្នាំមុនគឺជារយៈពេលក្តៅបំផុតសម្រាប់ផែនដី ក្នុងរយៈពេល ១៤០ លានឆ្នាំកន្លងមកនេះ។

សីតុណ្ហភាពនៅផ្ទៃសមុទ្រទំនងជាឡើងដល់ ៣៥ អង្សាសេ នៅតំបន់ត្រូពិក។ ហើយកម្រិតកម្ពស់ទឹកសមុទ្រគឺខ្ពស់ជាងបច្ចុប្បន្ន ១៧០ ម៉ែត្រ។ ប៉ុន្ដែមិនទាន់មានភស្ដុតាងណាមួយ បញ្ជាក់អំពីស្ថានភាពបែបនេះ នៅប៉ូលខាងត្បូងទេ៕

ផែនទីបង្ហាញពីទីតាំងទ្វីបផ្សេងៗ នៅក្បែរគ្នា កាលពី ៩០ លានឆ្នាំមុន ហើយសញ្ញាខ្វែងពណ៌ក្រហមគឺជាកន្លែង ដែលគេយកសំណាក
ផែនទីបង្ហាញពីទីតាំងទ្វីបផ្សេងៗ នៅក្បែរគ្នា កាលពី ៩០ លានឆ្នាំមុន ហើយសញ្ញាខ្វែងពណ៌ក្រហមគឺជាកន្លែង ដែលគេយកសំណាក
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T