ចំនួនអ្នកឆ្លងវីរុសកូវីត-១៩ នៅសហរដ្ឋអាមេរិក​ កើនឡើងលើសពី ២០ ម៉ីន​នាក់​

//s5.kh1.co/42/4287c39938c20bfb5ef9ec19fbb2ad87ca18a8ff.jpg
សង្គម

 ០២-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីត-១៩ បានកើនឡើងដល់ ៥,១០៩ នាក់

វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធនៅសាកលវិទ្យាល័យ ចន ហប គីនស៍ (Johns Hopkins University) បានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូវីត-១៩ នៅសហរដ្ឋអាមេរិក​ក្នុងថ្ងៃព្រហស្បតិ៍ ទី ២ ខែ មេសា បានកើនឡើងលើសពី ២០ ម៉ីន​នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រជាជនតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យ Elmhurst ក្នុងទីក្រុងញូវយ៉ក ដើម្បីធ្វើតេស្តរកមេរោគឆ្លង
ប្រជាជនតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យ Elmhurst ក្នុងទីក្រុងញូវយ៉ក ដើម្បីធ្វើតេស្តរកមេរោគឆ្លង

ប្រភពដដែលបានឱ្យដឹងទៀតថា ជំងឺដ៏កាចសាហាវនេះបានឆក់យកជីវិតមនុស្សចំនួន ៥,១០៩ នៅសហរដ្ឋអាមេរិក ហើយធ្វើឱ្យប្រទេសមួយនេះ ឡើងឈរលើកំពូលតារាង ដែលមានចំនួនអ្នកឆ្លងជំងឺរហូតដល់ទៅ ២១៥,០៧១ នាក់ ច្រើនជាងគេនៅលើពិភពលោក​។

សាកសពអ្នកដែលបានស្លាប់ដោយសារវីរុសកូវីត-១៩
សាកសពអ្នកដែលបានស្លាប់ដោយសារវីរុសកូវីត-១៩

អភិបាលក្រុងញូវយ៉កលោក អេនឌ្រូ គួម៉ូ (Andrew Cuomo) បាននិយាយថា៖

ទីក្រុងញូវយ៉កគឺ​រងគ្រោះខ្លាំងជាងគេ ដោយមានអ្នកឆ្លងជំងឺរហូតដល់ ៨៣,០០០ នាក់ និងអ្នកស្លាប់យ៉ាងហោចណាស់ ១,៩៤១ នាក់ ចំណែកឯរដ្ឋ​ញូវជឺស៊ីមានអ្នកឆ្លងចំនួន ១៨,០០០ នាក់ និង​អ្នកស្លាប់ ២៦៧ នាក់។

អេនឌ្រូ គួម៉ូ
ក្រុមបុគ្គលិកសុខាភិបាលអាមេរិក
ក្រុមបុគ្គលិកសុខាភិបាលអាមេរិក

យោងតាមតួលេខចេញដោយសេតវិមាន​បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីត-១៩ នៅសហរដ្ឋអាមេរិកអាចនឹងបន្តកើនឡើងរហូតដល់ទៅ ២៤០,០០០ នាក់ បើទោះបីមានការចាត់វិធានការយ៉ាងណាក៏ដោយ៕

Tony Fauci ថ្លែងទៅកាន់ប្រធានាធិបតី Trump ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងវិទ្យាស្ថានជាតិ
Tony Fauci ថ្លែងទៅកាន់ប្រធានាធិបតី Trump ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងវិទ្យាស្ថានជាតិ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T