និយាយត្រង់ចឹងហ្មង! Dybala បង្ហើបថាគេធ្លាប់ខ្សឹបប្រាប់ Ronaldo ថានៅអាហ្សង់ទីន……

//s5.kh1.co/fc/fcf19c5b9adaad2695808e0cfe934882dfff5bff.jpg
កីទ្បា

 ០២-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Paulo Dybala បានប្រាប់ឲ្យដឹងថាមិត្តរួមក្រុមរបស់គេកីឡាករ Cristiano Ronaldo មិនមានប្រជាប្រិយភាពខ្លាំងនោះទេក្នុងប្រទេសអាហ្សង់ទីន

អ៊ីតាលី៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Juventus កីឡាករ Paulo Dybala បានប្រាប់ឲ្យដឹងថាមិត្តរួមក្រុមរបស់គេកីឡាករ Cristiano Ronaldo មិនមានប្រជាប្រិយភាពខ្លាំងនោះទេក្នុងប្រទេសអាហ្សង់ទីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paulo Dybala និង Cristiano Ronaldo
កីឡាករ Paulo Dybala និង Cristiano Ronaldo

Dybala និង Ronaldo ត្រូវបានគេដឹងមានទំនាក់ទំនងយ៉ាងល្អ ក្រោយចំណាយរយៈពេលជាមួយគ្នា២រដូវកាលនៅ Juventus ខណៈ Dybala បច្ចុប្បន្នចាប់ដៃគូជាមួយ Ronaldo នៅក្លិប និងចាប់ដៃគូជាមួយ Messi នៅក្រុមជម្រើសជាតិ។

ថ្លែងនៅក្នុងបទសម្ភាសមួយអនឡាញមួយជាមួយសមាគមបាល់ទាត់អាហ្សង់ទីន Dybala បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំបាននិយាយប្រាប់គាត់ (Ronaldo) ថានៅក្នុងប្រទេសអាហ្សង់ទីន ពួកយើងរៀងស្អប់គាត់បន្តិចដោយសារកំណត់ត្រារបស់គាត់ និងពីព្រោះអ្វីជាគាត់។ ប៉ុន្តែការពិត គាត់បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ពីព្រោះខ្ញុំបានមើលឃើញថាគាត់មិនដូចអ្វីដែលគិតទេ។

Paulo Dybala
កីឡាករ Paulo Dybala
កីឡាករ Paulo Dybala

ជាមួយគ្នានេះ Dybala ក៏បាននិយាយអំពី Messi ហើយគេក៏បានឲ្យដឹងថាគេពិបាកក្នុងការប្រជែងតំណែងលេងជាមួយ Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីឆ្នាំមុន។ Dybala បានឲ្យដឹងយ៉ាងដូចេ្នះថា៖

ខ្ញុំមិនដែលមានបំណងរិះគន់មិត្តរួមក្រុមទេ ខ្ញុំគ្រាន់តែចង់កែលម្អអ្វីដែលបាននឹងកំពុងកើតឡើងនោះទេ។ ខ្ញុំធ្លាប់និយាយពីរឿងនេះជាមួយ Leo (Messi) ពីព្រោះយើងទាំងពីរមានបច្ចេកទេសលេងស្រដៀងគ្នា។ ខ្ញុំមិនសូវមានឱកាសលេងទេនៅ World Cup ឬ Copa America ប៉ុន្តែក្នុងពេលវេលានោះ ខ្ញុំតែងតែគោរពចំពោះការសម្រេចចិត្តរបស់គ្រូបង្វឹក ព្រោះកិត្យានុភាពរបស់អាហ្សង់ទីនគឺសំខាន់ជាង។

Paulo Dybala
កីឡាករ Paulo Dybala និង Lionel Messi 
កីឡាករ Paulo Dybala និង Lionel Messi 

គួរឲ្យដឹងផងដែរថា Dybala មិនសូវមានឱកាសបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាហ្សង់ទីននោះទេ មិនថាស្ថិតក្រោមរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកមួយរូបណាក៏ដោយ។ ជាក់ស្ដែង គិតចាប់តាំងពីឆ្នាំ២០១៥មក Dybala ចូលលេងឲ្យប្រទេសរបស់ខ្លួនបាន២៩ប្រកួត និងរកគ្រាប់បាល់បាន២គ្រាប់ប៉ុណ្ណោះ៕

កីឡាករ Paulo Dybala
កីឡាករ Paulo Dybala

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T