Ronaldo មានជម្រើស២ បើសិនជាគាត់ចង់ចាកចេញពីក្លឹប Juventus ខណៈដែល Covid-19 កំពុងផ្ទុះខ្លាំងនៅអ៊ីតាលី

//s5.kh1.co/e4/e441e206bfafc7d3b8ae0e93e101a03abe11d971.jpg
កីទ្បា

 ០២-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Ronaldo គឺអាចមានជម្រើស២ គឺត្រលប់ទៅលេងនៅក្លឹបចាស់របស់ខ្លួនវិញ និងមួយទៀតគឺផ្ទេរទៅកាន់ក្លឹបអ្នកមាន PSG នៅបារាំង។

មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា តារាស៊ុត Cristiano Ronaldo នឹងចាកចេញពីក្លឹបដែលមានទីតាំងក្នុងទីក្រុង Turin ប្រទេសអ៊ីតាលីមួយនេះ ដោយសារតែក្លឹប Juventus កំពុង តែជួបវិបត្តិហិរញ្ញវត្ថុ បូករួមទាំងការគំរាមកំហែងជាខ្លាំងពីវីរុស Covid-19

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

បើយោងតាមប្រភពពី Marca បានឲ្យដឹងថា បើសិនជា Ronaldo និង Juventus សម្រេចចិត្តអស់ល្អនឹងគ្នាហើយនោះ Ronaldo គឺអាចមានជម្រើស២ គឺត្រលប់ទៅលេងនៅក្លឹបចាស់របស់ខ្លួនវិញ និងមួយទៀតគឺផ្ទេរទៅកាន់ក្លឹបអ្នកមាន PSG នៅបារាំង។

Cristiano Ronaldo នៅតែស្ថិតក្នុងដួងចិត្តរបស់អ្នកគាំទ្រ Manchester United ដោយកន្លងមក កីឡាកររូបនេះធ្លាប់បានទទួលការស្វាគមន៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ នៅពេលដែល Juventus ប៉ះជាមួយ Man Utd ក្នុងទឹកដី Old Trafford កាលពីប្រកួត Champion League កន្លងទៅ។

ទ្រ Ronaldo នៅ Man utd
ទ្រ Ronaldo នៅ Man utd

មួយវិញទៀត Neymar និង Mbappe ដែលជាតារាគីឡូធ្ងន់នៅ PSG កំពុងតែមានការផ្សាភ្ជាប់់ខ្លាំងក្នុងការចាកចេញពីរដ្ឋធានីបារាំងនៅរដូវក្តៅខាងមុខនេះ បើសិនជាក្នុងចំណោមពួកគេទាំង២មានម្នាក់ ចាកចេញនោះ ក្លឹបអ្នកមានមួយនេះ នឹងប្រជែងយក Ronaldo ឲ្យបាន ដើម្បីមកប៉ះប៉ូវតំបន់ប្រយុទ្ធ៕

អ្នកគាំទ្រ Ronaldo នៅ Man utd
អ្នកគាំទ្រ Ronaldo នៅ Man utd
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo

ប្រភព90min

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T