Dybala ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន បន្ទាប់ពីធូរស្រាលពីវីរុស Covid-19

//s5.kh1.co/79/793dbdcf9ac62164fa68e32966bb3e72218c0538.jpg
កីទ្បា

 ០២-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កីឡាករតំបន់ប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះបានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា៖ "ជាសំណាងល្អពួកយើងបានធូរស្រាលហើយ មកទល់ពេលនេះយើងមិនមានអាការៈរោគសញ្ញាអ្វីទៀតទេ។"

តារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Paulo Dyabla បានទម្លាយឲ្យដឹងអំពីស្ថានភាពដែលជួបប្រទះក្នុងជីវិត បន្ទាប់ពីបានឆ្លងវីរុស Covid-19 ហើយបានទទូចថា ការស្នាក់នៅតែក្នុងផ្ទះគឺជាមធ្យោបាយដែលល្អបំផុតដើម្បីបញ្ចៀសការរាតត្បាតនៃវីរុសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Dyabla
Dyabla

Dybala ជាមួយមិត្តស្រីរបស់ខ្លួនបានរស់នៅដាច់ដោយឡែកពីគេ បន្ទាប់ពីក្រុមគ្រូពេទ្យរបស់ក្លឹបបានធ្វើតេស្តរកឃើញថាមានផ្ទុក Covid-19 ក្រោយកីឡាករផ្ទាល់សង្កេតឃើញថាខ្លួនមានអាការៈដែលគួរឲ្យសង្ស័យ។

កីឡាករតំបន់ប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះបានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា៖ "ជាសំណាងល្អពួកយើងបានធូរស្រាលហើយ មកទល់ពេលនេះយើងមិនមានអាការៈរោគសញ្ញាអ្វីទៀតទេ។"

Dyabla និងមិត្តស្រី
Dyabla និងមិត្តស្រី

Dybala បន្តប្រាប់អំពីបទពិសោធន៍នៃការផ្ទុកវីរុសនេះថា៖ "ខ្ញុំមានរោគសញ្ញាខ្លាំងលើខ្លួនខ្ញុំ ខ្ញុំមានអារម្មណ៍ថាឆាប់អស់កម្លាំងនៅពេលដែលខ្ញុំចង់ហ្វឹកហាត់ ខ្ញុំបានដកដង្ហើមខ្លីញាប់ៗបន្ទាប់ពី៥នាទី។ នៅពេលនោះហើយ ដែលយើងកត់សម្គាល់ថាមានអ្វីមិនស្រួល ក្រោយឆ្លងកាត់ការធ្វើតេស្តក្រុមគ្រូពេទ្យបានប្រាប់យើងឲ្យដឹងថា យើងបានឆ្លងវីរុសនេះ។"

Dyabla
Dyabla

កីឡាកររូបនេះបន្ត៖ "តាំងពីពេលនោះមក យើងមានអាការៈរោគសញ្ញាកាន់តែច្រើនជាងមុន ដូចជាក្អក អស់កំលាំង ហើយនៅពេលគេង ខ្ញុំមានអារម្មណ៍ថារងា ប៉ុន្តែក្រុមគ្រូពេទ្យរបស់ក្លឹបបានប្រាប់ថាយើងនឹងបានធូរស្រាល អ៊ីចឹងហើយយើងត្រូវតែអត់ធ្មត់។"

Dyabla
Dyabla

គួរបញ្ជាក់ផងដែរថា Dybala និងមិត្តស្រីរបស់ខ្លួននឹងធ្វើការតេស្តម្តងទៀតបន្ទាប់ពីមានអាការៈធូរស្បើយច្រើនហើយ ខណៈដែល Dybala ផ្ទាល់ជឿជាក់ថាខ្លួនជាអ្នកចម្លងទៅមិត្តស្រីរបស់ខ្លួន ដោយសារតែនៅក្នុងក្រុមមានករណីនេះលើកីឡាករមិត្តរួមក្លឹបដែរ៕

Dyabla និងមិត្តស្រី
Dyabla និងមិត្តស្រី
Dyabla និងមិត្តស្រី
Dyabla និងមិត្តស្រី
Dyabla
Dyabla
Dyabla
Dyabla

ប្រភពbesoccer

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T