បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លង និងស្លាប់ កើនឡើងជិត១ម៉ឺននាក់

//s5.kh1.co/25/254ab1deddd0b3f97b26c62a07e05533c6610ba5.jpg
សង្គម

 ០២-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានប្រជាពលរដ្ឋ ជាង៦៦០លាននាក់ ហើយរហូតមកដល់បច្ចុប្បន្ន ប្រជាជាតិនៃតំបន់មួយនេះ មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់៩៥៤៩នាក់ ក្នុងនោះមានអ្នកស្លាប់​កើន​ឡើង២៨៤នាក់ និងជាសះស្បើយចំនួន១៤៥១នាក់។

បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានប្រជាពលរដ្ឋ ជាង៦៦០លាននាក់ ហើយរហូតមកដល់បច្ចុប្បន្ន ប្រជាជាតិនៃតំបន់មួយនេះ មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់៩៥៤៩នាក់ ក្នុងនោះមានអ្នកស្លាប់​កើន​ឡើង២៨៤នាក់ និងជាសះស្បើយចំនួន១៤៥១នាក់។ ​នេះបើយោងតាមប្រភពព័ត៌មានពីវើលដូម៉ែទ័រ ចេញផ្សាយ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមប្រទេសទាំង១០នោះ គឺម៉ាឡេស៊ី មានអ្នកឆ្លងច្រើនជាងគេ នៅតំបន់អាស៊ាន ដោយមានអ្នកឆ្លងកើនឡើងដល់​ ២៧៦៦នាក់ ក្នុងនោះស្លាប់៤៣នាក់ និងជាសះស្បើយ ៥៣៧នាក់។ ហ្វីលីពីន មានអ្នកឆ្លង ២០៨៤នាក់ ក្នុងនោះស្លាប់ ៨៨នាក់ និងជាសះស្បើយ៤៨នាក់។

https://s5.kh1.co/__image/w=650,h=400,q=100/31/314ac073d10e23d6db0749ca73f1889958b756c7.jpg

ប្រទេសថៃ មានអ្នកឆ្លងកើនឡើង ១៧៧១នាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើង១២នាក់ និងជាសះស្បើយ ៤១៦នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកើនឡើង ១៥២៨ ក្នុងនោះស្លាប់ ១៣៦នាក់ និងជាសះស្បើយ​ចំនួន ៨១នាក់។ សិង្ហបុរី មានអ្នកឆ្លងកើនឡើង ៩២៦នាក់ ក្នុងនោះស្លាប់៣នាក់ និងជាសះស្បើយ២៤០នាក់។

ជាមួយគ្នានេះដែរ ប្រទេសវៀតណាម មានអ្នកឆ្លងកើនឡើង ២១២នាក់ ក្នុងនោះជាសះស្បើយ ៥៨ នាក់។ ប៊្រុយណេ មានអ្នកឆ្លង១២៩នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ៤៥នាក់។ កម្ពុជា មានអ្នកឆ្លង១០៩នាក់ និងជាសះស្បើយ២៥នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង១៥នាក់។ ឡាវមានអ្នកឆ្លង៩ នាក់។ បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាននេះ មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេ គឺប្រទេសឥណ្ឌូនេស៊ី ដោយមានអ្នកស្លាប់ ចំនួន១៣៦នាក់៕

Nget Sovanmaly
កូនផ្កាយ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T